សម្ដេចតេជោ ហ៊ុន សែន ​ណែនាំឲ្យ​​ប្រើកាតចាក់វ៉ាក់សាំងថតចម្លង សម្រាប់កុមារពេលទៅរៀន - TrueID

សម្ដេចតេជោ ហ៊ុន សែន ​ណែនាំឲ្យ​​ប្រើកាតចាក់វ៉ាក់សាំងថតចម្លង សម្រាប់កុមារពេលទៅរៀន

November 2, 2021

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ខែវិច្ឆិកា នេះ ​សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពិចារណាអនុញ្ញាតឱ្យកុមារា កុមារី នៅពេលចូលសាលារៀនអាចប្រើប្រាស់កាតចាក់វ៉ាក់សាំងថតចម្លង ជំនួសកាតចាក់វ៉ាក់សាំងច្បាប់ដើម ធ្វើបែបនេះដើម្បីជៀសវាងការខូចខាត និងរក្សាការចាក់វ៉ាក់សាំងបានគង់វង្សល្អ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះបន្ទាប់ពីបានពិនិត្យឃើញសិស្សានុសិស្សនៅទូទាំងប្រទេសតម្រូវឱ្យបង្ហាញ​កាតចាក់វ៉ាក់សាំងពេលពួកគេចូលរៀនក្រោយសាលាត្រូវបានបើកទ្វារឡើងវិញនៅទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១ម្សិលមិញនេះ។ ការដាក់កាតចាក់វ៉ាក់សាំងតាមខ្លួនរបស់សិស្សានុសិស្សនេះបានធ្វើឱ្យសម្តេចតេជោ ព្រួយបារម្ភពីការខូចខាត និងបាត់បង់បណ្ណចាក់វ៉ាក់សាំងព្រោះក្មេងៗមិនចេះថែទាំ។

ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន​ សែន បានស្នើឲ្យមានការពិចារណា គប្បីប្រើប្រាស់ប័ណ្ណ ឬកាតចាក់វ៉ាក់សាំង ដែល​ជា​ឯកសារថតចម្លង ហើយឯកសារច្បាប់ដើម យកទៅរក្សាទុកនៅផ្ទះរបស់ពួកគេរៀងៗ ខ្លួន ហើយប័ណ្ណ ឬកាត​ចាក់​វ៉ាក់សាំង ដែលថតចម្លង អាចឲ្យកុមារា-កុមារី យកទៅប្រើប្រាស់នៅពេលពួកគេ ចូលរៀន៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...