ពិភពលោក៖ ជាការពិត ក្រោយពេលដែលភពផែនដីស្គាល់ក្លិនផ្សែងនៃគ្រាប់បរមាណូជាលើកដំបូងដែលសហរដ្ឋអាមេរិក បានទម្លាក់ទៅលើប្រទេសជប៉ុននៅក្នុងទីក្រុងហុីរ៉ូសុីម៉ា និងណាកាសាគី នៅក្នុងកំឡុងឆ្នាំ១៩៤៥កន្លងទៅ គិតមកត្រឹមឆ្នាំ២០២២នេះ ពិភពលោកយើងអស់រយ:ពេល៧៧ឆ្នាំហើយ ដែលមិនធ្លាប់ដែលបានជួបប្រទះនូវមហន្តរាយនុយក្លេអ៊ែរ ខណ:ដែលបណ្តាអង្គការសង្គម និងក្រុមប្រឹក្សាអន្តរជាតិធំៗនានានៅលើពិភពលោក បានខិតខំអនុម័តនូវច្បាប់និងបទបញ្ញត្តិផ្សេងៗដើម្បីហាមឃាត់ការប្រើប្រាស់និងបង្កើតនុយក្លេអ៊ែរ ដែលអាចជាមហន្តរាយដ៏ពិភពលោក។
យ៉ាងណាមិញ ក្នុងចំណោមប្រទេសនិងដែនដីជាង២០០ ដែលស្ថិតនៅក្នុងទ្វីបទាំង៧នៅលើភពផែនដីយើងនេះ មានតែប្រទេសចំនួន៩ប៉ុណ្ណោះដែលមានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមប្រភពពីគេហទំព័រសារព័ត៌មាន Defenceview ដោយនៅក្នុងនោះរួមមាន៖
ប្រភព៖ Defenceview
១/.ប្រទេសរុស្សី មានគ្រាប់នុយក្លេអ៊ែរ ៦៣៧០គ្រាប់សកម្ម
២/.សហរដ្ឋអាមេរិក មានគ្រាប់នុយក្លេអ៊ែរ ៥៨០០គ្រាប់សកម្ម
៣/.ប្រទេសបារាំង មានគ្រាប់នុយក្លេអ៊ែរ ៣០០គ្រាប់សកម្ម
៤/.ប្រទេសចិន មានគ្រាប់នុយក្លេអ៊ែរ ២៩០គ្រាប់សកម្ម
៥/.ចក្រភពអង់គ្លេស មានគ្រាប់នុយក្លេអ៊ែរ ២១៥គ្រាប់សកម្ម
៦/.ប្រទេសប៉ាគីស្ថាន មានគ្រាប់នុយក្លេអ៊ែរ ១៥០គ្រាប់សកម្ម
៧/.ប្រទេសឥណ្ឌា មានគ្រាប់នុយក្លេអ៊ែរ ១៣០គ្រាប់សកម្ម
៨/.ប្រទេសអុីស្រាអ៊ែល មានគ្រាប់នុយក្លេអ៊ែរ ៨០គ្រាប់សកម្ម
៩/.ប្រទេសកូរ៉េខាងជើង មានគ្រាប់នុយក្លេអ៊ែរ ២០គ្រាប់សកម្ម