បាត់ដំបង៖ អាជ្ញាធរស្រុកបានចុះបិទភ្លាមៗ ទីតាំងផ្សារស្រុកកំរៀងដែលស្ថិតនៅក្បែច្រកអន្តរជាតិដូង និងដាក់ជាតំបន់ក្រហម បន្ទាប់ពីបានរកឃើញវិជ្ជមានជាច្រើននាក់វិជ្ជមានជំងឺកូវីដ១៩។
រដ្ឋបាលស្រុកកំរៀងបានឱ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកសំណាកលើអាជីវករនិងអ្នកនៅក្នុងផ្សារ K R D រយៈពេល២ថ្ងៃគឺថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិអូរដារលើឃុំបឹងរាំង និងបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន ២១២នាក់ក្នុងនោះស្រី ១១៧នាក់។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានពាក់ព័ន្ធនៅទីតាំងខាងលើ មេត្តាចូលរួមយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដោយតាមវិធានការក្រសួងសុខាភិបាល៕
ប្រភព៖ កម្ពុជាថ្មី