សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកសិស្ស-និស្សិត ទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំង - TrueID

សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកសិស្ស-និស្សិត ទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំង

May 3, 2022

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានប្រកាសយកសិស្ស-និស្សិត នៅទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ថែមពីលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដ ល់សិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១ ៧៥៣ នាក់ នាថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនខ្វះវ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនឡើយ ខណៈវ៉ាក់សាំងរបស់កម្ពុជា មានគ្រប់គ្រាន់ផងដែរ។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា “ខ្ញុំសូមប្រកាសថា ដាក់សិស្សានុសិស្ស និស្សិតទាំងអស់ទូទាំងប្រទេសទៅជាក្រុមអាទិភាពទទួលវ៉ាក់សាំងបន្ដ។ មុននេះ ខ្ញុំ ប្រកាសដាក់តែមុខសញ្ញា មន្ដ្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ។ ឥឡូវដើម្បីធានាសុវត្ថិភាពសង្គមសម្រាប់សិស្សានុសិស្ស កុមារា កុមារី របស់យើង ត្រូវដាក់ចូលក្នុងដំណើរការអាទិភាព នៃការផ្ដល់វ៉ាក់សាំង”។ សម្ដេចតេជោ បន្ដថា នាពេលព្រឹកនេះ វ៉ាក់សាំងប្រភេទ Pfizer បានដឹកមកដល់កម្ពុជា ហើយ ដែលនឹងប្រើប្រាស់សម្រាប់ដូសជំរុញ។

សម្ដេចតេជោលើកឡើងថា កម្លាំងប្រដាប់អាវុធ ដើរដល់ណា កូនសិស្ស ដើរដល់ណុងដែរ ខណៈមាន សិស្ស និស្សិតជាង ៣លាននាក់។

សូមរម្លឹកថា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការ ពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤ ៩៤៧ ២៧៧នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...