មិត្តហ្វូនតម្រូវឲ្យបុគ្គលិក និងភ្នាក់ងារលក់ទាំងអស់អនុវត្តបញ្ចូលព័ត៌មានអតិថិជន 100% មុនពេលលក់ស៊ីមកាត - TrueID

មិត្តហ្វូនតម្រូវឲ្យបុគ្គលិក និងភ្នាក់ងារលក់ទាំងអស់អនុវត្តបញ្ចូលព័ត៌មានអតិថិជន 100% មុនពេលលក់ស៊ីមកាត

August 30, 2021

ភ្នំពេញ៖ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាដែលកំពុងធ្វើអាជីវកម្មក្រុមហ៊ុនមិត្តហ្វូនតែងតែដឹង និងយល់អំពីការទទួលខុសត្រូវក្នុងការគោរពតាមបទបញ្ជារបស់រដ្ឋនិងទីភ្នាក់ងារត្រួតពិនិត្យជាពិសេសបទប្បញ្ញត្តិស្តីពីការចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួននៅពេលលក់ស៊ីមកាត។

ថ្មីៗនេះតាមរយៈការត្រួតពិនិត្យជាក់ស្តែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏ដូចជាក្រុមហ៊ុនមិត្តហ្វូនបានរកឃើញថាភ្នាក់ងារលក់ បុគ្គលិកផ្នែកលក់មួយចំនួនតូចមិនគោរពតាមបទបញ្ជាច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមិត្តហ្វូន។

ចាប់តាំងពីថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២១ មិត្តហ្វូនបានចេញនូវគោលការណ៍ទៅដល់អ្នកចែកចាយបុគ្គលិកផ្នែកលក់ទាំងអស់ត្រូវប្រមូលព័ត៌មានអតិថិជនមុនពេលលក់ស៊ីមកាត។ទន្ទឹមនឹងនេះដែរមិត្តហ្វូនក៏បានអនុវត្តនូវដំណោះស្រាយបច្ចេកទេសមួយចំនួនដើម្បីធានាថាការចុះឈ្មោះព័ត៌មានមានភាពងាយស្រួលនិងត្រឹមត្រូវ។ដូចជា៖

-         ស៊ីមកាតដែលគ្មានព័ត៌មាននឹងមិនអនុញ្ញាតិឲ្យដំណើរការឡើយ។

-         មិត្កហ្វូនបានបង្កើត App mDealer សម្រាប់ផ្តល់ជូនភ្នាក់ងារលក់បុគ្គលិកនិងតំណាងចែកចាយរបស់មិត្តហ្វូនទាំងអស់ដើម្បីធ្វើបច្ចុប្បន្នភាពភ្លាមៗដោយងាយស្រួលរហ័ស និងមិនចំនាយពេលវេលារង់ចាំយូរ។ ហើយរៀងរាល់ពេលពួកគេបើកកម្មវិធី mDealer នេះកម្មវិធីនឹងរំលឹកនៅសារជូនដំណឹងភ្លាមៗអំពីសេចក្តីប្រកាសនូវការបញ្ចូលព៍ត៌មានអតិថិជន។ 

-         លើសពីនេះអតិថិជនទាំងអស់ក៏អាចទូរស័ព្ទទៅលេខ1777 ដើម្បីទទួលបានព័ត៌មានជំនួយ។

-         ភ្នាក់ងារលក់ បុគ្គលិកលក់ឬអ្នកចែកចាយទាំងអស់ ដែលមិនអនុវត្តតាមបទបញ្ជាចុះឈ្មោះព័ត៌មានអតិថិជននឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

បុគ្គលិកមិត្តហ្វូន
បុគ្គលិកមិត្តហ្វូន

លោក ញ៉ុង ឌិនថនអគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ 

មិត្តហ្វូនបណ្ដាញទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាជានិច្ចកាលតែងតែចូលរួមអនុវត្តច្បាប់និងយុទ្ធនាការផ្សេងៗជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលដំណើរការអាជីវកម្មរបស់ខ្លួន។ការរឹតបន្តឹងការបញ្ចូលព័ត៌មានរបស់អតិថិជននាពេលនេះសបង្ហាញឲ្យឃើញពីការចូលរួមគាំទ្រការការពារសុខសុវត្ថិភាព ស្ថិរភាពសង្គមនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

បុគ្គលិកមិត្តហ្វូន
បុគ្គលិកមិត្តហ្វូន
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់
ភ្នាក់ងារលក់
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...