ព្យុះព្រិលទឹកកកបានឆ.ក់យ.កជី.វិ.តពលរដ្ឋអាមេរិកក្បែរ ៥០ នាក់ - TrueID

ព្យុះព្រិលទឹកកកបានឆ.ក់យ.កជី.វិ.តពលរដ្ឋអាមេរិកក្បែរ ៥០ នាក់

December 28, 2022

ញូវយ៉ក់៖ គេត្រូវបានរាយការណ៍មកថាអាកាសធាតុត្រជាក់ជាច្រើនថ្ងៃបានក្លាយជា «ព្យុះព្រិលប្រចាំសតវត្ស» មិនធ្លាប់មានពីមុនមក បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤៩ នាក់ស្លាប់ និងបង្កឱ្យមានភាពចលាចលក្នុងការរៀបចំបុណ្យណូអែល នៅសហរដ្ឋអាមេរិក នេះបើតាម straitstimes ចុះផ្សាយ។

គួររំលឹកផងដែរថា ស្ថានភាពព្យុះកំបុតត្បូងព្រិលទឹកកក នៅតែបន្តកើតមាននៅក្នុងផ្នែកខ្លះនៃភាគឦសាននៃសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ប្រទេសក្នុងរយៈពេលជាច្រើនថ្ងៃ បណ្តាលឱ្យដាច់ចរន្តអគ្គិសនីរីករាលដាល មានផលវិបាកធ្វើដំណើរ និងការស្លាប់នៅទូទាំងរដ្ឋចំនួនប្រាំបួន។

នៅក្នុងរដ្ឋញូវយ៉ក អាជ្ញាធរបានពិពណ៌នាអំពីស្ថានភាពដ៏កាចសាហាវ ជាពិសេសនៅក្នុងទីក្រុង Buffalo មាន សាកសពត្រូវបានរកឃើញនៅក្នុងរថយន្ត និងនៅក្រោមព្រិល។

យោងតាមគេហទំព័រតាមដាន Flightaware.com បានឱ្យដឹងថា ព្យុះព្រិលមួយនេះ បានធ្វើការបក់បោកព្រិលដ៏កាចសាហាវ លាយឡំខ្យល់ ជាមួយនឹងសីតុណ្ហភាពដកសូន្យបានបង្ខំឱ្យលុបចោលជើងហោះហើរអាមេរិកជាង ១៥,០០០​ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

ប្រភព៖ straitstimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...