ប្រជាជនអាហ្វ្រិកខាងត្បូងផ្អើលទៅជីករកពេជ្រ ក្នុងភូមិមួយ តែរដ្ឋាភិបាលប្រាប់ការពិតដ៏សែនខកចិត្ត - TrueID

ប្រជាជនអាហ្វ្រិកខាងត្បូងផ្អើលទៅជីករកពេជ្រ ក្នុងភូមិមួយ តែរដ្ឋាភិបាលប្រាប់ការពិតដ៏សែនខកចិត្ត

June 21, 2021

អាហ្វ្រិកខាងត្បូង៖ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនិយាយថាត្បូងដែលត្រូវរកឃើញនៅក្នុងភូមិមួយ កាលពីខែមុន មិនមែនជាពេជ្រនោះទេ តែវាជាត្បូងក្វាត្ស៍។ អ្នកឃ្វាលគោម្នាក់បានរកឃើញត្បូងទាំងនេះនៅក្នុងខេត្ត KwaZulu-Natal។ រឿងនេះបានជំរុញឲ្យមនុស្សរាប់ពាន់នាក់ប្រញាប់ប្រញាល់ទៅភូមិ KwaHlathi ដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Johannesburg។

ប៉ុន្តែបន្ទាប់ពីបានធ្វើតេស្ដក្រុមមន្ត្រីបាននិយាយថា ត្បូងទាំងនេះគឺជាគ្រីស្តាល់ក្វាត្ស៍ ដែលមិនសូវមានតម្លៃ។បន្ទាប់ពីរ៉ែថ្ម feldspar ត្បូងក្វាត្ស៍គឺជារ៉ែដែលមានច្រើនបំផុត នៅក្នុងសម្បកផែនដី។ការផ្អើលឆោឡោបានកើតមានឡើង នៅក្នុងតំបន់ក្រីក្របំផុតមួយរបស់អាហ្វ្រិកខាងត្បូង។ប្រទេសនេះដែលទទួលរងសម្ពាធពីកម្រិតខ្ពស់នៃវិសមភាពសេដ្ឋកិច្ច ត្រូវបានគេមើលឃើញថា មានការកើនឡើងអត្រាអត់ការងារធ្វើចំពេលមានជំងឺរាតត្បាតសកល។

រូបភាព (Reuters: Siphiwe Sibeko)
រូបភាព (Reuters: Siphiwe Sibeko)

ការរកឃើញនូវអ្វីដែលគេជឿថាជាពេជ្រ ក្នុងភូមិ KwaHlathi បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងរបស់សហគមន៍ដែលចង់ស្វែងរកផ្លូវចេញពីភាពក្រីក្រ។ ការសិក្សាដែលត្រូវបានអនុវត្តនៅក្នុងតំបន់ដែលរកឃើញត្បូងទាំងនេះ បានបង្ហាញភូមិសាស្ត្រនេះស្ថិតនៅចុងតំបន់ Karoo ដែលធម្មតាមិនមែនជាតំបន់ដែលគេរកឃើញមានពេជ្រនោះទេ។រដ្ឋាភិបាលបានស្នើសុំឲ្យប្រជាជន បញ្ឈប់ការជីកព្រោះការធ្វើអាជីវកម្មរ៉ែខុសច្បាប់មានផលប៉ះពាល់ដល់បរិស្ថាន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...