អាជ្ញាធរខេត្តនេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឥតស្រាកស្រាន្តជារៀងរាល់ថ្ងៃ - TrueID

អាជ្ញាធរខេត្តនេះ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឥតស្រាកស្រាន្តជារៀងរាល់ថ្ងៃ

June 9, 2021

បន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី០៩​ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលបានបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ និងមានអ្នកជាសះស្បើយ ចំនួន ៩៥នាក់។ 

ក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិង សាធារណៈជន ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដោយផ្ទាល់  ត្រូវរួសរាន់ មកជួបក្រុមគ្រូពេទ្យ និង ធ្វើចត្តាឡីស័កដើម្បីយកសំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវធ្វើចត្តាឡីស័ករៀងៗខ្លួននៅតាមផ្ទះដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃ ជាដាច់ខាត។

ក្នុងករណីដែលមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅពី៣៧ អង្សារសេ ក្អក ឬកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើមត្រូវប្រញាប់ទំនាក់ទំនង ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត  និង អាជ្ញាធរមូលដ្ឋាន តាមរយៈលេខ ០១២ ៧២ ៤០ ៤២និង ០១២ ៩៤ ៨៧ ៧៩៕

ច្រកព្រំដែន ប៉ោយប៉ែត បន្ទាយមានជ័យ
ច្រកព្រំដែន ប៉ោយប៉ែត បន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តបន្ទាយមានជ័យ
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តបន្ទាយមានជ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...