ដើមខែ កូវីដផ្តាច់ជីវិត មនុស្ស៣នាក់ នៅខេត្តកោះកុង - TrueID

ដើមខែ កូវីដផ្តាច់ជីវិត មនុស្ស៣នាក់ នៅខេត្តកោះកុង

July 2, 2021

កោះកុង: យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុងសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបញ្ជាក់ថាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០៣នាក់ដូចខាងក្រោម៖

១. មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថាស្ត្រីជនជាតិខ្មែរ ឈ្មោះ គុយ ទីអាយុ ៧៦ឆ្នាំ រស់នៅ ភូមិ ត្រពាំងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានទទួលមរណភាពនៅផ្ទះរបស់គាត់ វេលាម៉ោង ១១:២០ នាទីព្រឹកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយសារថប់ដង្ហើម។

២. មន្ទីរពេទ្យបង្អែកស្រែអំបិល បានអោយដឹងថាស្ត្រីជនជាតិខ្មែរ ឈ្មោះ សឹម ចាន់នីអាយុ ៥៣ឆ្នាំ រស់នៅ ភូមិ អូជ្រៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មុខរបរជាកសិករ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី មានលទ្ធផលវិភាគវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង។

៣.មន្ទីរពេទ្យបង្អែកស្រែអំបិលបានអោយដឹងថាស្ត្រីជនជាតិខ្មែរ ឈ្មោះ អោ ប៉ុនណា អាយុ ៨៦ឆ្នាំ រស់នៅ ភូមិ ស្រែអំបិល ឃុំស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង បានទទួលមរណភាពនៅផ្ទះរបស់គាត់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ១៥:៣០នាទី មានលទ្ធផលវិភាគវិជ្ជមានកូដ-១៩៕

ចង់ជ្រាបឲ្យកាន់ច្បាស់ សូមអានសេចក្ដីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...