ប្រទេសក្បែរកម្ពុជាមួយនេះ រកឃើញអ្នកឆ្លងកូវីដ ៦,៧៣៦នាក់ ក្នុងមួយថ្ងៃ - TrueID

ប្រទេសក្បែរកម្ពុជាមួយនេះ រកឃើញអ្នកឆ្លងកូវីដ ៦,៧៣៦នាក់ ក្នុងមួយថ្ងៃ

May 14, 2022

បាងកក៖ ​ក្រសួង​សុខាភិបាលថៃ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ​​ បានរាយការណ៍ពីករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ចំនួន ៥៤ នាក់​បន្ថែម​ទៀត និង​មាន​​អ្នកឆ្លង​ថ្មី ៦,៧៣៦នាក់ ​ក្នុង​រយៈពេល២៤ ម៉ោងចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ដោយឡែកបើធៀបជាមួយ​របាយការណ៍កាលពីព្រឹកថ្ងៃ​សុក្រកន្លងទៅ ប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥៦នាក់ និង​អ្នកឆ្លងចំនួន ​៧,៧៧៩នាក់។ នៅថ្ងៃដដែល ក៏មានអ្នកជំងឺចំនួន ​៩,២១៣នាក់ផងដែរត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ​។

គួរបញ្ជាក់ថាគិតមកទល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩សរុប ​៤,៣១៦,៧៦៩នាក់ស្លាប់សរុប ២៩,៤២១នាក់ និងជាសះស្បើយសរុប ៤,២៦៤,៩៩៨នាក់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...