ភ្នំពេញ៖ មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចេញសេចក្តីប្រកាសថា បានរកឃើញអ្នកជំងឺកូវីដ១៩ ធ្លាប់បានយកឯកសារទៅ សាខាពន្ធដារ ខណ្ឌចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៨ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នាពេលរសៀល។
យ៉ាងណាមិញ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩