ថៃកត់ត្រាករណីឆ្លងកូវីដ១៩ថយចុះ ប៉ុន្តែតួលេខអ្នកស្លាប់ប្រចាំថ្ងៃ​នៅ​ខ្ពស់ - TrueID

ថៃកត់ត្រាករណីឆ្លងកូវីដ១៩ថយចុះ ប៉ុន្តែតួលេខអ្នកស្លាប់ប្រចាំថ្ងៃ​នៅ​ខ្ពស់

September 7, 2021

បាងកក៖ នៅព្រឹកថ្ងៃអង្គារនេះក្រសួងសុខាភិបាលថៃ​ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មី​ ចំនួន ១៣,៨២១ករណី ដែលជាចំនួនថយ​ចុះ គិតចាប់តាំងពីថ្ងៃទី ២២ ខែកក្កដា ​ខណៈ​​អ្នកស្លាប់មានចំនួន ២៤១​ករណី ក្នុងរយៈពេល ២៤ម៉ោង​ចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ថៃមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ២៤១​នាក់ ក្នុងរយៈពេល ២៤ចុងក្រោយ
ថៃមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ២៤១​នាក់ ក្នុងរយៈពេល ២៤ចុងក្រោយ

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីទាំង​នេះមាន​ ១៣,៣០៣ករណី ជាករណី​ឆ្លងទូទៅ និង៥១៨ករណី ជាអ្នកទោសនៅក្នុងពន្ធនាគារ។ នៅថ្ងៃដដែល ​អ្នកជំងឺ​ចំនួន ១៦,៧៣៧នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលការព្យាបាលជាសះស្បើយ។

គួរឱ្យដឹងដែរថា បច្ចុប្បន្ន ប្រទេសថៃមានអ្នកឆ្លងកូវីដ១៩ច្រើនជាង១លាននាក់ ស្លាប់ជាង ១ម៉ឺននាក់ និងមានអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាង៥ពាន់នាក់៕

ប្រជាជនរង់ចាំទទួលការធ្វើតេស្តរកមេរោគកូវីដ១៩ នៅខេត្តសាមុតសាខន
ប្រជាជនរង់ចាំទទួលការធ្វើតេស្តរកមេរោគកូវីដ១៩ នៅខេត្តសាមុតសាខន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...