កម្ពុជា ប្រកាសប្រគល់វ៉ាក់សាំង ការពារកូវីដ ចំនួន២០ម៉ឺន ដល់វៀតណាម - TrueID

កម្ពុជា ប្រកាសប្រគល់វ៉ាក់សាំង ការពារកូវីដ ចំនួន២០ម៉ឺន ដល់វៀតណាម

October 27, 2021

រាជធានីភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សូមរំលឹកផងដែលថាប្រទេសវៀតណាម ជាប្រទេសទី២ហើយ ដែលកម្ពុជា បានជំនួយផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈប្រទេសឡាវ ជាប្រទេសទី១ ដែលកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូសផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅថ្មីៗនេះ៕

ប្រភពព័ត៌មាន៖ គេហទំព័រ Fresh New

សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន 
សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន 
វ៉ាក់សាំងសុីណូវ៉ាក់
វ៉ាក់សាំងសុីណូវ៉ាក់
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...