កណ្តាល៖កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រកាសផ្អាកដំណើរការលក់ដូរនៅក្នុងផ្សារព្រែកតាមាក់(ចាស់)ទាំងមូលជាបណ្តោះអាសន្នដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។
ក្នុងនោះដែរ លោក ចាន់ តារា អភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល តំណាងលោក ប៊ុន ផេង អភិបាលស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទអាជ្ញាធរភូមិ-ឃុំ កងកម្លាំងកងរាជអាវុធហត្ថស្រុក កងកម្លាំងនគរបាលឃុំ ចុះផ្សព្វផ្សាយ ណែនាំនឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនជាអាជីវករលក់ដូរក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ មានឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិតមានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលជាអាជីវករលក់គ្រឿងអលង្ការ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់បាននាំប្រពន្ធទៅពិនិត្យសុខភាពត្រៀមសម្រាកកូននៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក(មន្ទីរពេទ្យជប៉ុន) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ហើយក្រុមគ្រូពេទ្យបានយកសំណាកអ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១៩ លទ្ធផលចេញមកគឺវិជ្ជមានទាំងពីរនាក់ និងមានការឆ្លងកូវីដ-១៩ចំនួន ១០ នាក់បន្ថែមទៀត សរុប មានចំនួន១២នាក់ មានឈ្មោះដូចខាងក្រោម ៖
១. ឈ្មោះ ឌីណា ចាន់បូ ភេទស្រី
២. ឈ្មោះ វីរៈ ថារី ភេទស្រី
៣. ឈ្មោះ ប៊ុនណា រ៉ុង ភេទប្រុស
៤. ឈ្មោះ ចាន់ ធឿន ភេទស្រី
៥. ឈ្មោះ វ៉ុន ស្រុន ភេទប្រុស
៦. ឈ្មោះ ស្រេង សុខខេង ភេទស្រី
៧. ឈ្មោះ ហេង លី ភេទស្រី
៨. ឈ្មោះ ស្រេង រ៉ូហ្វាត ភេទស្រី
៩. ឈ្មោះ អ៉ី សុផា ភេទស្រី
១០. ឈ្មោះ ខួច ស្រីមុំ ភេទស្រី
យ៉ាងណាមិញ រដ្ឋបាលស្រុក ក៏សូមជូនដំណឹងអោយបងប្អូនដែលធ្លាប់មានទំនាក់ទំនង ជាមួយបងប្អូនទាំ១២នាក់ ខាងលើត្រូវធ្វើចត្តាឡីស័កខ្លួនឯង ថែរក្សាសុខភាពអនាម័យជាប់ជាប្រចាំ និងសូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ភ្លាមៗក្នុងករណីមានអាការៈមិនស្រួលខ្លួនដូចរោគសញ្ញានៃជំងឺកូវីដ១៩៕
ប្រភព៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល