ភ្នំពេញ៖នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានសហការណ៍ ជាមួយក្រុមគ្រូពេទ្យចតុមុខចុះយកអ្នកវិជ្ជមានជំងឺកូវីដ១៩ ដើម្បីទៅព្យាបាល ស្ថិតនៅទីតាំងផ្ទះលេខ១២៧z ច្រកផ្លូវលេ១៩២ភូមិ៩ មានចំនួន ៧នាក់ស្រីចំនួន ៣នាក់។
ក្នុងនោះដែរអាជ្ញាធរក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បើមិនមានភារកិច្ចចាំបាច់ សូមបន្តស្នាក់នៅផ្ទះហើយត្រូវចូលគោរពតាមវិធានការ ៣កុំ៣ការពារ របស់ក្រសួងសុខាភិបាល ដើម្បីគ្រួសារ និងសង្គមជាតិយើង៕