ក្រសួងសុខាភិបាល ប្រកាសព័ត៌មានស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ - TrueID

ក្រសួងសុខាភិបាល ប្រកាសព័ត៌មានស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

December 19, 2022

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។

ក្រសួងបញ្ជាក់ថាស្ថានភាពនៃជំងឺកូវីដ១៩ នៅលើពិភពលោក យើងសង្កេតឃើញថាមានការងើបឡើងវិញនូវការចម្លងកូវីដ១៩ដោយឡែក ប្រទេសកម្ពុជាយើងក៏ជាប្រទេសមួយ ដែលស្ថិតក្នុងតំបន់និងនៅលើពិភពលោកដែរ។ នេះបញ្ជាក់ថាវីរុសកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់បណ្តាលឱ្យលទ្ធភាពនៃការចម្លង គឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកកន្លែងទាំងអស់។

ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ចូលទៅក្នុងសហគមន៍និងដើម្បីបន្តនិរន្តរ៍ភាពដំណើរការប្រទេសបន្តទៅមុខទៀត ប្រកបដោយសុវត្ថិភាពនិងភាពរីករាយក្នុងកន្លងប្រក្រតីថ្មី។

លើសពីនេះទៀត កម្ពុជាយើងបានឈានចូលជាណ្តើរៗដល់ពេលវេលាដែលអាកាសធាតុត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះសូមប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...