ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់ដំណើរការសាខាថ្មីរបស់ខ្លួនគឺ សាខាជ្រោយចង្វារដែលមានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងក៏ដូចជាបម្រើសេវាកម្មធនាគារ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 6A។
ការពង្រីកបណ្តាញសាខានេះ មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាកម្មធនាគារដែលកំពុងមានការកើនឡើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ជូនអតិថិជនរបស់យើងនូវបរិយាកាសដែលមានផាសុកភាពនិងប្រកបដោយទំនុកចិត្តសម្រាប់បំពេញប្រតិតបត្តិការធនាគារ ដែលផ្តល់ជូនដោយបុគ្គលិកដែលមានបទពិសោធន៍និងជំនាញវិជ្ជាជីវៈច្បាស់លាស់។ ភាពសម្បូរបែបនៃផលិតផល និងសេវាកម្មធនាគារ ក៏ជាហេតុផលជម្រុញឱ្យមានការពង្រីកសាខាបន្ថែមដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបុគ្គល អាជីវកម្មនិងសាជីវកម្ម។
លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖
រចនាបទផ្នែកខាងក្រៅ និងខាងក្នុងនៃ សាខាជ្រោយចង្វារ មានភាពដូចគ្នាទៅនឹងសាខាថ្មីៗចុងក្រោយរបស់ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ដែលរចនាឡើងស្របនឹងអត្តសញ្ញាណរបស់ធនាគារ ក៏ដូចជាដើម្បីពង្រឹងពាណិជ្ជសញ្ញានិងកេរ្តិ៍ឈ្មោះរបស់ធនាគារទៅកាន់សាធារណៈជនផងដែរ។ សាខាជ្រោយចង្វារ បើកដំណើរការចាប់ពី ម៉ោង៨:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច រៀងរាល់ថ្ងៃធ្វើការ និងពី ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃសៅរ៍។
ក្នុងឱកាសបើកដំណើរការសាខាថ្មីរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាជ្រោយចង្វារ អតិថិជនទាំងអស់នឹងមានឱកាសទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ការបើកគណនីសន្សំណាមួយនៅសាខាថ្មីនេះផងដែរ។ ការផ្ដល់ជូននេះមានរហូតដល់រង្វាន់អស់ពីស្ដុក។
អំពីធនាគារ ជេ ត្រាស់រ៉ូយ៉ាល់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន JTrust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុនដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group FinanceCo., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជានិងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាមនិងខេត្តព្រះសីហនុ។