ក្រសួងមុខងារសាធារណៈ និងបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៊ីវិល​ជាប្រភេទ «Smart Card» ​អាចប្រើសម្រាប់ដកប្រាក់ខែតាម​ម៉ាស៊ីន ATM - TrueID

ក្រសួងមុខងារសាធារណៈ និងបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៊ីវិល​ជាប្រភេទ «Smart Card» ​អាចប្រើសម្រាប់ដកប្រាក់ខែតាម​ម៉ាស៊ីន ATM

August 31, 2022

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីផែនការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៊ីវិលឡើងវិញជាប្រភេទ «Smart Card» និងអាចប្រើប្រាស់សម្រាប់ដកប្រាក់ខែតាមម៉ាស៊ីនATM បានផងដែរ។

ក្រសួងបានបញ្ជាក់ថាកន្លងមកអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ពនិងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ២០១៥ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។

សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ពនិងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី ជាប្រភេទ «ស្មាតកាត (Smart Card)» ដែលអាចអនុញ្ញាតឲ្យមន្ត្រីរាជការប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផងជាប័ណ្ណអេធីអឹម (ATM)សម្រាប់ដកប្រាក់បៀវត្សពីធនាគារផងនិងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...