​ទឹកជំនន់ឡើងកាន់តែខ្លាំង ខេត្តភាគខាងត្បូងប្រទេសចិន បង្កើនកម្រិតប្រកាសអាសន្នហើយ - TrueID

​ទឹកជំនន់ឡើងកាន់តែខ្លាំង ខេត្តភាគខាងត្បូងប្រទេសចិន បង្កើនកម្រិតប្រកាសអាសន្នហើយ

June 22, 2022

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាខេត្តចំនួនពីរនៅភាគខាងត្បូងប្រទេសចិន បានប្រកាសអាសន្នជាមួយការព្រមានអំពីទឹកជំនន់​កាលពីថ្ងៃអង្ការខណៈ​កម្ពស់ទឹក​​ហក់ឡើង​ច្រាល់ដល់ច្រាំងទន្លេ និងឈានដល់កម្រិតកំណត់ត្រា ដែលបង្ខំឱ្យ​មានឱ្យបម្លាស់ទីប្រជាជនជនចេញពីផ្ទះ​ក៏ដូចជារំខានដល់ការងារបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍។ នេះបើតាមប្រភពព័ត៌មាន CNA។

ទីក្រុង​ Shaoguan នៃខេត្តក្វាងទុង Guangdong ប្រទេសចិន ដែលជាកន្លែងដែលមាន ភ្លៀងធ្លាក់មធ្យមចាប់តាំងពីចុងខែឧសភាមកនោះបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដោយការប្រកាសអាសន្នទឹកជំនន់ដល់កម្រិតខ្ពស់បំផុត។

អាជ្ញាធរមូលដ្ឋានបានស្នើដល់ប្រជាជនដែលរស់នៅក្បែរច្រាំងទន្លេ និងលំនៅឋាននៅទីទំនាបឲ្យជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ៗបន្ទាប់ពីទឹកជំនន់បានជន់លិចយ៉ាងខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំមកនេះ។ ដោយឡែកខេត្ត​ Jiangxi នៅភាគឦសាន អាជ្ញាធរបានបង្កើនការប្រកាសអាសន្នដល់កម្រិត​ «ពណ៌ក្រហម»បន្ទាប់ពីមនុស្សចំនួន ៤៨៥,០០០នាក់ក្នុងស្រុកចំនួន៩ បានរងផលប៉ះពាល់ ពីទឹកជំនន់នេះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...