សៀមរាប៖ មានរឿងគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យសង្វេគ ដែលសត្វត្រីនាគមួយក្បាល ត្រូវបានស្លា.ប់ ដោយមិនដឹងមូលហេតុ កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង នៅបណ្តាញសង្គមហ្វេសប៊ុក ជាមួយហេតុការណ៍មួយនេះ។
ដោយឡែក សត្វត្រីមួយក្បាលនេះ ដែលមានបណ្តោយខ្លួនប្រហែលជាង ១ម៉ែត្រទំហំធំគួរសម ត្រូវបានប្រជាជននៅក្បែរនោះ បានលើកយកមកស្រង់ដាក់លើគោក មើលទៅពិតជាគួរសោកស្តាយ ទៅនឹងការបាត់បង់មួយនេះ។
តាមប្រភពអ្នកស្រុកម្នាក់ ថាសត្វត្រីមួយនេះ ត្រូវបានអណ្តែតស្លា.ប់ នៅមុខប្រាសាទអង្គរវត្ត ចំពោះមូលហេតុត្រូវមិនទាន់បាន នរណាបញ្ជាក់ថា ស្លា.ប់ដោយសារអ្វីនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖