បើកគណនីធនាគារតាមរយៈ AMK Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមានឱកាសឈ្នះលុយ ៤០ម៉ឺនរៀលថែមទៀត! (មានវីដេអូ) - TrueID

បើកគណនីធនាគារតាមរយៈ AMK Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមានឱកាសឈ្នះលុយ ៤០ម៉ឺនរៀលថែមទៀត! (មានវីដេអូ)

July 8, 2021

ភ្នំពេញ៖ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ​ ក៏តម្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រចាំថ្ងៃនៅតែមានដូចជា ការវេរលុយទូទាត់ថ្លៃទំនិញ បង់ទឹកភ្លើងជាដើម ដែលជាកត្តាញ៉ាំងឲ្យប្រព័ន្ធឌីជីថលត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងដើម្បីសម្រួលតម្រូវការទាំងនោះ។

ស្របជាមួយស្ថានភាពនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹម ខេ ដែលតែងតែបេ្តជ្ញា និងខិតខំផ្តល់ដំណោះស្រាយ និងសេវាកម្មឈានមុខគេជូនអតិថិជន បានដាក់ឲ្យដំណើរការមុខងារថ្មីគឺ Self-Account-Opening នៅលើ AMK Mobile ដែលអនុញ្ញាតឲ្យអតិថិជនអាចបើកគណនីធនាគារដោយខ្លួនឯងបានយ៉ាងងាយ រហ័សដោយមិនត្រូវការឯកសារសាំញ៉ាំ និងមិនចំាបាច់ធ្វើដំណើរទៅកាន់ការិយាល័យ។ រឹតតែពិសេសទៀតនោះគឺអតិថិជននឹងមានឱកាសឈ្នះលុយ ៤០ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។

បើកគណនីធនាគារតាមរយៈ AMK Mobile
បើកគណនីធនាគារតាមរយៈ AMK Mobile

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេបានមានប្រសាសន៍ថា៖

  លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ
  លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ

ដើម្បីអាចបើកគណនីដោយខ្លួនឯងអតិថិជនត្រូវការតែពេល ២ ឬ ៣នាទីប៉ុណ្ណោះដោយចូលទៅដោនឡូតកម្មវិធី AMKMobile នៅក្នុង AppStore, PlayStore HUAWEI AppGallery តាមតំណ http://onelink.to/ss87zk បន្ទាប់មកជ្រើសរើសយកមុខងារ Self-Account-Opening ឬបង្កើតគណនីខ្លួនឯងហើយបំពេញព័ត៌មានខ្លីៗដូចជាថតរូបអត្តសញ្ញាណប័ណ្ណ ថតរូបសែលហ្វី លេខទូរស័ព្ទ និងមុខរបររកស៊ីជាការស្រេច។អ្នកមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ដែលទឹកប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់គាត់ដោយស្វ័យប្រវត្តិបន្ទាប់ពីគណនីបានដាក់ឲ្យដំណើរការរួចរាល់។

វីដេអូ
វីដេអូ

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ៖

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រសេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃដែលអាចធ្វើការទូទាត់ថ្លៃទឹកភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមQR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗតាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត៕

ទាក់ទងជាមួយ:
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...