ផ្អើលពេញរោងការ! កូនក្រមុំសុំកូនកំលោះ ឱបសង្សារចាស់របស់នាងលើកចុងក្រោយ ក្នុងថ្ងៃមង្គលការ (មានវីដេអូ) - TrueID

ផ្អើលពេញរោងការ! កូនក្រមុំសុំកូនកំលោះ ឱបសង្សារចាស់របស់នាងលើកចុងក្រោយ ក្នុងថ្ងៃមង្គលការ (មានវីដេអូ)

January 29, 2021

ឥណ្ឌូណេស៊ី៖ កាលពីពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងជុំវិញវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះនៅលើ Tik Tok នៃពិធីមង្គលការមួយនៅឯប្រទេសឥណ្ឌូណេស៊ីដែលលេចវត្ដមានអតីតសង្សាររបស់កូនក្រមុំ បានទៅចូលក្នុងថ្ងៃពិសេសនោះដែរ។

ជាការពិតណាស់ ការដែលនរណាម្នាក់ ឬសូម្បីតែជាអតីតសង្សារបស់កូនក្រមុំ ទៅចូលរួមអបអរសាទរនៅក្នុងពិធីមង្គលការរបស់នាងមិនមែនជារឿងខុសឆ្គង ឬចម្លែកអ្វីនោះទេ ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលនោះគឺនៅពេលកូនក្រមុំបានធ្វើរឿងនឹកស្មានមិនដល់មួយ។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបខ្លីបានបង្ហាញឲ្យឃើញថា អតីតសង្សាររបស់កូនក្រមុំបានលើកដៃរបស់គាត់ ទៅចាប់ដៃរបស់កូនក្រមុំ (ចំពោះអ្នកគោរពសាសនាអ៊ីស្លាមទង្វើបែបនេះគេឲ្យឈ្មោះថាSalam ដែលប្រើក្នុងន័យ ជូនពរឲ្យមានសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់ឬទុក្ខទោសជាដើម) ប៉ុន្ដែពេលនោះកូនក្រមុំស្រាប់តែងាកមុខចេញនិងសម្លឹងទៅកាន់កូនកំលោះ ហើយបានសួរថា «តើខ្ញុំអាចឱបអតីតសង្សារម្ដងជាលើកចុងក្រោយបានទេ?»។

យ៉ាងណាមិញ ក្រោយទទួលបានការអនុញ្ញាតពីកូនកំលោះពួកគេបានឱបគ្នាក្នុងន័យមិត្ដភាពតែម្ដង។ បន្ទាប់ពីនោះ បុរសជាអតីតសង្សារ ក៏បានងាកមកចាប់ដៃគ្នាជាមួយកូនកំលោះទៅវិញទៅមកនិងថែមទាំងបានឱបគ្នាក្នុងន័យមិត្ដភាពផងដែរ។

ជុំវិញវីដេអូឃ្លីបនេះ ទោះមិនមានអ្វីខុសឆ្គងក៏ដោយក៏អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិរៀងៗខ្លួន ដោយអ្នកខ្លះយល់ឃើញថា វាគឺជាទង្វើមិនសមរម្យទេ ខណៈអ្នកខ្លះទៀតក៏ចូលរួមអបអរផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
ទិដ្ឋភាពថ្ងៃមង្គលការ
វីដេអូ
ទាក់ទងជាមួយ:
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...