អាជ្ញាធរចុះទៅណែនាំលោក ខឹម វាសនា ឲ្យឈប់កៀរគរមនុស្ស និងរំសាយការជួបជុំ - TrueID

អាជ្ញាធរចុះទៅណែនាំលោក ខឹម វាសនា ឲ្យឈប់កៀរគរមនុស្ស និងរំសាយការជួបជុំ

August 28, 2022

ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី ២៧ សីហា កន្លងទៅនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ស្នងការខេត្ត និងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានចុះទៅដល់ចំការរបស់លោក ខឹម វាសនា ដោយផ្ទាល់ដើម្បីពិនិត្យមើលការជួបជុំរបស់ប្រជាពលរដ្ឋ។

លោក តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់ថាថា អភិបាលខេត្ត និងអាជ្ញាធរបានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាកនិងបញ្ឈប់សកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

ក្នុងនោះ អភិបាលខេត្តសៀមរាប និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះ​នៅត្រឹមថ្ងៃទី២៨ សីហា តែលោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា៕

ប្រភព ៖ ថ្មីៗ

រូបភាពប្រភពពី ថ្មីៗ
រូបភាពប្រភពពី ថ្មីៗ
រូបភាពប្រភពពី ថ្មីៗ
រូបភាពប្រភពពី ថ្មីៗ
រូបភាពប្រភពពី ថ្មីៗ
រូបភាពប្រភពពី ថ្មីៗ
រូបភាពប្រភពពី ថ្មីៗ
រូបភាពប្រភពពី ថ្មីៗ
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...