ភ្នំពេញ៖សាលាសង្កាត់ ស្ទឹងមានជ័យ បានចេញសេចក្តីជូនដំណឹងថា នៅម៉ោង១១:២០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ សហការជាមួយក្រុមគ្រូពេទ្យដឹកកូវីដ១៩ បានចុះមកយកអ្នកវិជ្ជមានកូវីដ-១៩ចំនួន២នាក់ ស្ថិតនៅចំណុចផ្ទះលេខ១០៣១ ក្រុម៤ ភូមិទ្រា២សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានបញ្ជូន អ្នកផ្ទុកកូវីដ១៩ ចំនួន២នាក់ខាងលើ ទៅព្យាបាលនៅឯម៉ូដេន២ចាក់អង្រែក្រោម។ ហើយចំពោះទីតាំងនេះ ត្រូវបានហ៊ុមទ័ពឲ្យធ្វើចត្តាឡីស័កបណ្តោះអាសន្ន៕
ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ