ថ្ងៃបុណ្យហាឡូវីន ក្នុងឆ្នាំ១៩៧៤ ក្លាយជាថ្ងៃ.ឃា.ត.ក.ម្ម - TrueID

ថ្ងៃបុណ្យហាឡូវីន ក្នុងឆ្នាំ១៩៧៤ ក្លាយជាថ្ងៃ.ឃា.ត.ក.ម្ម

December 28, 2022

អាមេរិក៖ ក្នុងថ្ងៃនៃពិធីបុណ្យហាឡូវីន ឆ្នាំ១៩៧៤លោក Ronald Clark O’Bryan បាន.ស.ម្លា.ប់.កូនប្រុសរបស់គាត់ម្នាក់ដែលមានអាយុទើបតែ៨ឆ្នាំប៉ុណ្ណោះ ដោយការឲ្យបរិភោគស្ករគ្រាប់។

ជាក់ស្ដែង លោក Ronald បានកើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៤៤ ក្នុងទីក្រុង Houstonរបស់រដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក។ គាត់បានរៀបការជាមួយប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Daynene ហើយគាត់មានអាជីពជាពេទ្យខាងផ្នែក និងជាអ្នកកាន់សាសនាម្នាក់ក្នុងព្រះវិហារផងដែរ។ទន្ទឹមនឹងនេះ គាត់និងប្រពន្ធរបស់គាត់ បានមានកូនចំនួន២នាក់រួមគ្នាខណៈកូនប្រុសមានឈ្មោះថា Timothy បានកើតក្នុងឆ្នាំ១៩៦៦និងកូនស្រីមានឈ្មោះថា Elizabeth បានកើតនៅក្នុងឆ្នាំ១៩៦៩។

យ៉ាងណាមិញ លោក Donald បានជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ និងលុះមកដល់បុណ្យហាឡូវីននាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៧៤ គាត់បាននាំកូនទាំង២នាក់ ចេញទៅខាងក្រៅដើម្បីដើរសុំស្ករគ្រាប់ ឬសូកូឡាតាមផ្ទះរបស់អ្នកជិតខាង ដូចគ្រួសារដទៃទៀតដែរ។ហើយគាត់មាននូវស្ករម៉្យាងឈ្មោះថា Pixy Stix ដែលជាប្រភេទស្ករមានដើមវែងៗនិងមានម្សៅស្ករពណ៌ខាងក្នុង។

ក្រោយពីបញ្ចប់ការអបអរបុណ្យហាឡូវីនរួចមក Timothy ដែលជាកូនប្រុសបានសុំលោក Donald បរិភោគស្ករ ដែលគេប្រមូលបាន មុនចូលដំណេក។ ហើយលោក Donald ក៏មិនបានបដិសេធដែរដោយគាត់ជាអ្នកជ្រើសរើសដើមស្ករ Pixy Stix សម្រាប់កូនប្រុស។

Timothy មិនបង្អង់យូរ បានដាក់ស្ករ Pixy Stix ចូលទៅក្នុងមាត់ និងបន្ទាប់មក គេក៏បានត្អូញត្អែរពីរសជាតិល្វីងដែលមិនដូចជារសជាតិស្ករគ្រាប់។ ឮដូច្នេះ លោក Ronald បានហុចស្ករគ្រាប់ប្រភេទផ្សេងមួយទៀតដែលមានឈ្មោះថា Kool-Aid ដើម្បីជួយ Timothy បំបាត់ជាតិល្វីងនៅក្នុងមាត់។

Timothy បានចាប់ផ្ដើមត្អូញត្អែរពីការ.ឈឺ.ពោះ និងរត់ទៅកាន់បន្ទប់ទឹក ដោយមានការ.ក្អួ.ត.ច.ង្អោ.រ និង.ប្រ.កា.ច់.ផងដែរ។ ហើយ.ជា.អ.កុ.ស.ល Timothy បាន.ស្លា.ប់.បា.ត់.ប.ង់.ជីវិតតាមផ្លូវទៅកាន់មន្ទីរពេទ្យមិនដល់មួយម៉ោងផងបន្ទាប់ពីទទួលទានស្ករគ្រាប់។

ជុំវិញដំណឹងនៃការស្លាប់របស់ក្មេងប្រុស Timothyបានធ្វើឲ្យគ្រួសារក្នុងសហគមន៍.ភ័.យ.ខ្លា.ច.ជាខ្លាំងនិងបានបញ្ជូនស្ករគ្រាប់ទាំងអស់ ដែលក្មេងៗប្រមូលបានក្នុងថ្ងៃហាឡូវីនទៅកាន់បុស្តិ៍ប៉ូលិស ដើម្បីរក្សាសុវត្ថិភាព។ ហើយលោក Ronald បានក្លាយជាជន.ស.ង្ស័.យ.ដំបូងបង្អស់សម្រាប់ប៉ូលិស បន្ទាប់ពីការធ្វើកោសល្យវិច័យបានបង្ហាញថា ស្ករ PixyStix ដែល Timothy បានបរិភោគ មានការចាក់ចូលនៃកម្រិតសមាសធាតុគីមីPotassium cyanide។ ទន្ទឹមនឹងនេះ លោក Ronald បានប្រាប់ប៉ូលិសថា គាត់មិនចាំឡើយថា គាត់បានទទួលស្ករ Pixy Stix ពីផ្ទះរបស់អ្នកជិតខាងណាទេ។ ប៉ុន្ដែក្រោយមកទៀត គាត់បែរជាថាគាត់បានទទួលស្ករនេះពីផ្ទះមួយរបស់បុរសម្នាក់ ដែលមិនបានបើកភ្លើងទេនិងគ្រាន់តែយារដៃហុចស្ករឲ្យគាត់ប៉ុណ្ណោះ។

តួយ៉ាង ប៉ូលិសបានចាប់ផ្ដើមការស៊ើបអង្កេត និងរកឃើញថាបុរសជាម្ចាស់ផ្ទះមានឈ្មោះថា Melvinមិនបាននៅផ្ទះឡើយរហូតដល់វេលាម៉ោង១១:០០នាទីយប់ក្នុងថ្ងៃកើតហេតុ ដោយគាត់ត្រូវបំពេញតួនាទីនៅកន្លែងធ្វើការ។ហើយក៏មានមនុស្សជាង២០០នាក់ដែរ ដែលបានអះអាងថា បុរសរូបនេះនៅកន្លែងធ្វើការដូច្នេះគាត់មិនត្រូវបានដាក់ការ.ស.ង្ស័.យ.ឡើយ។

ចំណែកលោក Ronald វិញ ត្រូវបានប៉ូលិសរកឃើញថា បានមាន.បំ.ណុ.ល.ជាប់ខ្លួនចំនួនជាង១០០,០០០ដុល្លារអាមេរិក និងកំពុងលំបាកក្នុងការងារដែរ។ហើយគាត់បានយកគោលនយោបាយធានារ៉ាប់រងអាយុជីវិតលើកូនៗជាច្រើនខែ មុនពេលការស្លាប់របស់ Timothy ដែលសរុបជាទឹកប្រាក់ចំនួន៦០,០០០ដុល្លារអាមេរិក។នៅព្រឹកបន្ទាប់ពីការ.ស្លា.ប់.របស់ Timothy លោក Ronald បានទូរសព្ទទៅកាន់ធានារ៉ាប់រង ដើម្បីសាកសួរអំពីការប្រមូលគោលនយោបាយធានារ៉ាប់រងផងដែរ។

ងាកទៅកាន់អ្នកស្រី Daynene ជាប្រពន្ធរបស់លោក Ronald មិនបានដឹងអំពីគោលនយោបាយធានារ៉ាប់រងអាយុជីវិតលើកូនៗទេ។ហើយប៉ូលិសបានរកឃើញទៀតថា លោក Ronald បានទៅហាងលក់សារធាតុគីមីមួយកន្លែងមុនថ្ងៃបុណ្យហាឡូវីនឈានចូលមកដល់ ប៉ុន្ដែមិនបានទិញអ្វីឡើយ។

លោក Ronaldមិនត្រឹមតែឲ្យស្ករ Pixy Stix ទៅកាន់កូនទាំង២នាក់របស់គាត់ទេថែមទាំងបានឲ្យទៅកាន់ក្មេងៗប៉ុន្មានទៀតផងដែរប៉ុន្ដែសំណាងល្អមិនទាន់មាននរណាម្នាក់បរិភោគឡើយ។ ប៉ូលិសបានសន្និដ្ឋានថា លោក Ronaldបានចាក់ថ្នាំចូលទៅក្នុងម្សៅស្ករ ក្នុងកិច្ចខិតខំប្រឹងប្រែង.ស.ម្លា.ប់.កូនរបស់គាត់ ដើម្បីប្រមូលលើគោលនយោបាយធានារ៉ាប់រងអាយុជីវិត។ហើយប៉ូលិសបានជឿជាក់ថា លោក Ronald បានឲ្យស្ករទៅកាន់ក្មេងដទៃទៀតឲ្យ.ពុ.ល.ស្លា.ប់ ដើម្បីបិទបាំង.ឧ.ក្រិ.ដ្ឋ.ក.ម្ម.របស់គាត់ផងដែរ។

លោក Ronaldបានច្រានចោលការ.ចោ.ទ.ប្រ.កា.ន់.ទាំងអស់ តែទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបាន.ចា.ប់.ខ្លួ.ន នៅថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ១៩៧៤ ពីបទ.ម.នុ.ស្ស.ឃា.ត.១ករណី និង៤ករណីនៃការ.ប៉ុ.ន.ប៉.ង.ធ្វើ.ឃា.ត។ ហើយប្រពន្ធរបស់គាត់ក៏បាននិយាយដែរថាគាត់ជាអ្នក.ប.ង្ខំ.ឲ្យ Timothy បរិភោគស្ករ Pixy Stix។ បន្ថែមពីនេះទៀតមុនពេល Timothy ស្លា.ប់ លោក Ronaldបានទាក់ទងទៅកាន់មិត្តភក្ដិរបស់គាត់ ដើម្បីសាកសួរពីសមាសធាតុគីមី Cyanideនិងតម្លៃផងដែរ។

ការ.កា.ត់.ក្ដី.ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី០៣ខែមិថុនា ឆ្នាំ១៩៧៥។ ទីបំផុត លោក Ronald ត្រូវបានរកឃើញថាមាន.ពិ.រុ.ទ្ធ.ពី.ប.ទ.ចោ.ទ.ប្រកាន់ទាំងអស់ និងគាត់​ត្រូវ​បាន​.កា.ត់.​ទោ.ស.​ប្រ.ហា.រ​.ជី.វិ.ត​.ដោយ​ការ​.ឆ.ក់.​ខ្សែ.​ភ្លើ.ង។ ផ្ទុយទៅវិញ គាត់ត្រូវបាន.ប្រ.ហា.រ.ជី.វិ.ត.តាមរយៈការ.ចា.ក់.ថ្នាំ.ស.ម្លា.ប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៤ ក្នុងអាយុ៣៩ឆ្នាំ។ ហើយ.សា.ក.ស.ព.ត្រូវបាន.ប.ញ្ចុះ.នៅ ForestPark East Cemetery ក្នុងទីក្រុងWebter របស់រដ្ឋតិចសាស់៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: wiki / medium

សូមទស្សនារូបភាពខាងក្រោម៖

លោក Ronald (cr to the owner)
លោក Ronald (cr to the owner)
លោក Ronald (cr to the owner)
លោក Ronald (cr to the owner)
លោក Ronald (cr to the owner)
លោក Ronald (cr to the owner)
លោក Ronald (cr to the owner)
លោក Ronald (cr to the owner)
Timothy កូនប្រុសរបស់លោក Ronald (cr to the owner)
Timothy កូនប្រុសរបស់លោក Ronald (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...