ព្រះសីហនុ៖ នៅទីបំផុតសពលោកមេធាវីឈ្មោះ ជូ ជាគុយ ដែលបានបាត់ខ្លួននៅឆ្នេរអូរត្រេះ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កំឡុងពេលចុះងូតទឹកលេងជាមួយមិត្តភក្តិ ត្រូវបានប្រទះឃើញហើយ ក្រោយពេលដែលសាកសពជនរងគ្រោះបានអណ្តែតមកទើរលើឆ្នេរ ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន។
សូមបញ្ជាក់ផងដែលថា ជនរងគ្រោះមានឈ្មោះថា ជូ ជាគុយ អាយុ២៩ឆ្នាំ មានទីលំនៅស្នាក់នៅរាជធានីភ្នំពេញ និងមានមុខរបរជាមេធាវី បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ខណៈកំពុងងូតទឹកជាមួយមិត្តភក្តិមួយក្រុម ហើយក៏ត្រូវរលកបោកបក់យកទៅបាត់ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអ្នកមុជទឹកជំនាញ តាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន ប៉ុន្តែភ្លាមៗនោះនៅមិនទាន់រកឃើញនោះទេ ទើបនៅតែព្រឹកទៀបភ្លឺ សាកសពបានអណ្តែតមកទើរលើឆ្នេរតែម្តង។
បច្ចុប្បន្ននេះ សាកសពជនរងគ្រោះត្រូវបានសាច់ញាតិមកទទួល និងរងចាំសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕