ពេលនេះ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីជូនដំណឹង ក្រោយពី ពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ​ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល - TrueID

ពេលនេះ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្តីជូនដំណឹង ក្រោយពី ពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ​ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល

June 4, 2021

ខេត្តកណ្តាល៖ ក្រោយមានការផ្ទុះការតវ៉ានិង ផ្ទុះអាវុធ រវាងប្រជាពលរដ្ឋ និង ទាហានរួចមក ដោយបានបង្កឱ្យពលរដ្ឋម្នាក់រងរបួសនៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នោះមក។

ក្នុងនោះ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៣ខែឧសភា​ ឆ្នាំ២០២១នេះ បានចេញសេចក្តីសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសេចក្តីជូនដំណឹងនេះរដ្ឋបាលខេត្តកណ្តាល បានជម្រាបដល់ប្រជាពលរដ្ឋនៅឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ដែលកំពុងតវ៉ាបិទផ្លូវជាតិលេខ៥១ ត្រង់ចំណុចដីរដ្ឋ (ដីចំការបារាំង) ឱ្យបានជ្រាបថាដីចម្ការបារាំង ជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រៀងរៀបចំ មួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ការពារជាតិនិង មួយផ្នែកទៀត ប្រើប្រាស់វិស័យបរិស្ថាន ជាទីតាំងសម្រាក់ទុកដាក់សំរាម និង សំណល់រឹងចុងក្រោយ។

ទន្ទឹមនិងនោះក្រុមការងារគណៈកម្មការអន្តរក្រសួង.ដោះស្រាយផល.ប៉ះ.ពាល់ កំពុងខិតខំសិក្សាស្រាវជ្រាវដើម្បីឈាន.ដល់ការដោះស្រាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តបានស្នើដល់បងប្អូនប្រជាពលរដ្ឋ បើកផ្លូវឱ្យមានការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ និងសូមមានការអត់ធ្មត់ ដោយចូលរួមការសម្របសម្រួល ជាមួយអាជ្ញាធរមានសមត្ថកិច្ច និង ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់៕

អភិបាលខេត្តកណ្តាល 
អភិបាលខេត្តកណ្តាល 
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...