ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ដែលមានជាប់ពាក់ព័ន្ធនឹងទីតាំង ២កន្លែងបន្ថែមទៀតរួមមាន៖
ទីតាំងទី១: ឃ្លាំងបោះដុំ យីហ៊ោ “ផ្ទះ90” (នៅជិតស្តុបបឹងកក់)ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩០ ផ្លូវលេខ ៧០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ដោយមូលហេតុថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩បានចូលទៅកាន់ទីតាំងខាងលើនេះ ដើម្បីទិញអីវ៉ាន់មួយចំនួន។ ចំណែកបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះមិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៦ ខែមិថុនា។
ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ទីតាំងទី២: ហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥២កែង ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។ មូលហេតុ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ម៉ោង ១៥៖៤០ ដល់ ១៦៖៣០ អ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងខាងលើនេះ ដើម្បីទិញសម្លៀកបំពាក់មួយចំនួន ហើយបុគ្គលិកនៅទីតាងខាងលើនេះបានចាក់វ៉ាក់សាំងរួចរាល់! យ៉ាងណាមិញ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩