ព្រះសីហនុ៖នាវាស្វ័យការពារជប៉ុន ១គ្រឿង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចូលចតកំពង់ផែស្វ័យ័តក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន។
នាឱកាសនេះដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក អ៉ិន សុខេមរ៉ានាយសេនាធិការរងមូលដ្ឋានសមុទ្រ បានចូលជួបសម្តែងការគួរសម្យនិងទទួលនូវការចូលចតនៃនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ១គ្រឿង មានឈ្មោះ JS HARUSAME (DD.102) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។
នាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុនមានឈ្មោះ JSHARUSAME (DD.102) ដឹកនាំដោយលោកវរនាវីឯកKUDO MASANORI មេបញ្ជាការកងស្វ័យការពារជើងទឹកជប៉ុនតំបន់២។ចំណែកឯលក្ខណៈបច្ចេកទេសរបស់នាវាជាប្រភេទនាវាពិឃាដខាងលើ មានបណ្ដោយ១៥១ម៉ែត្រទទឹង១៧.៤ម៉ែត្រ,ជម្រៅទឹក៥.២ម៉ែត្រទម្ងន់ផ្ទុក ៤.៥៥០តោន មាននាវិកសរុបចំនួន២០៥នាក់ដែលដឹកនាំដោយលោកមេបញ្ជាការនាវាលោកវរនាវីទោ Ban Masayuki៕