ធ្លាក់ឧទ្ធម្ភាគចក្រយោធាគុយបាមួយគ្រឿង បណ្តាលឱ្យមនុស្សចំនួន ៥នាក់ស្លាប់ - TrueID

ធ្លាក់ឧទ្ធម្ភាគចក្រយោធាគុយបាមួយគ្រឿង បណ្តាលឱ្យមនុស្សចំនួន ៥នាក់ស្លាប់

January 30, 2021

បរទេស៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC បានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធាគុយបាមួយគ្រឿង បានធ្លាក់នៅតំបន់ភ្នំភាគខាងកើត​ប្រទេសគុយបាកាលពីព្រឹកថ្ងៃសុក្រកន្លងទៅនេះ ដែលជាហេតុបណ្តាលឱ្យមនុស្សចំនួន ៥នាក់ ត្រូវស្លាប់បាត់បង់ជីវិត។

សេចក្តីថ្លែងការណ៍ខ្លីមួយរបស់កងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាបាន​គូសបញ្ជាក់ថាឧទ្ធម្ភាគចក្របានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីតំបន់ភាគខាងកើត​ខេត្ត Holguín ​ក្នុងដំណើរដ៏ខ្លី ឆ្ពោះទៅកាន់ខេត្ត Guantánamo ។ យ៉ាងណាមិញ អត្តសញ្ញាណរបស់ជនរងគ្រោះ មិនទាន់ត្រូវបាន​គេបង្ហាញជាផ្លូវការនោះទេខណៈការស៊ើបអង្កេត​កំពុងចាប់ផ្តើមឡើង។

គួររម្លឹកថា កាលពីខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ ​មានហេតុការណ៍ធ្លាក់យន្តហោះដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅប្រទេសគុយបា ដោយ​ក្នុងនោះអ្នកដំណើរសរុប ១១២នាក់ បានស្លាប់​ និងម្នាក់បាន​រស់រានមានជីវិត៕

រូបតំណាង
រូបតំណាង
ហេតុការណ៍នេះ កើតឡើង​កាលពីព្រឹកថ្ងៃសុក្រ
ហេតុការណ៍នេះ កើតឡើង​កាលពីព្រឹកថ្ងៃសុក្រ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...