ភ្នំពេញ៖ ការប្រកួតបវរកញ្ញាយុវវ័យធំជាងគេនៅក្នុងសកលលោក MissTeen International បានមកដល់ប្រទេសកម្ពុជាហើយ។ នេះគឺជាលើកដំបូងរបស់ប្រទេសកម្ពុជាក្នុងការរៀបចំកម្មវិធីមួយនេះ ហើយក៏ជាឱកាសដ៏ពិសេស សម្រាប់យុវតីដែលស្រលាញ់វិស័យបវរកញ្ញាទាំងអស់អាចបង្ហាញសមត្ថភាព និងតាមចាប់ក្តីស្រមៃរបស់ពួកគេ។
បេក្ខនារីដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យប្រកួតMiss Teen International Cambodia គឺតម្រូវអោយមានអាយុចាប់ពី១៤ ទៅ ១៩ឆ្នាំនិងមានកម្ពស់ចាប់ពី ១៥៥cm ឡើងទៅ។
ម្ចាស់ជ័យលាភីMiss Teen International Cambodia នឹងទទួលបានរង្វាន់ បូកជាមួយនិងកិច្ចសន្យាការងារតម្លៃ៤០ លានរៀល និងជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រលងកម្មវិធី MissTeen International នៅក្រៅប្រទេសនាឆ្នាំក្រោយផងដែរ។ លើសពីនេះថែមទាំងក្លាយជាតារាប្រចាំក្រុមហ៊ុន Mediaload ដែលនឹងទទួលបានឱកាសការងារជាច្រើនដូចជាថតស្បតពាណិជ្ជកម្ម សម្តែងរឿងខ្លី Vlog រឿងភាគ និងរឿងខ្នាតធំសម្រាប់ទីផ្សារអន្តរជាតិ។
រួសរាន់ឡើង! ដើម្បីដាក់ពាក្យប្រកួត សូមចូលទៅកាន់ផេកMiss Teen InternationalCambodia ដោយភ្ជាប់នូវព័ត៌មានផ្ទាល់ខ្លួន ដូចខាងក្រោម៖
១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និងលេខទូរស័ព្ទ
២. រូបថតមួយជំហរខ្លួនមួយសន្លឹក និងរូបថត Selfieមួយសន្លឹក
៣. កំពស់ ទំងន់ និងទំហំទាំង៣ (ដើមទ្រូងចង្កេះ និងត្រគាក)
៤. ឆ្នាំសិក្សា ឈ្មោះសាលារៀនឬកន្លែងការងារបច្ចុប្បន្ន ឬមុខរបររបស់អ្នក
៥. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន
បញ្ជាក់៖ ដើម្បីកាត់បន្ថយការជួបជុំគ្នា ការទទួលពាក្យធ្វើឡើងតាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាតារាងពេលវេលានៃការប្រកួត៖
១. ដាក់ពាក្យ៖ ថ្ងៃទី១១ ដល់ ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២១
២. ប្រកាសលទ្ធផល៖ ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នំា២០២១
៣. វគ្គសម្ភាស៖ ថ្ងៃទី១១ ដល់ ថ្ងៃទី១៥ឆ្នាំ២០២១
៤. វគ្គថតរូប៖ កំណត់ពេលក្រោយ
៥. វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖កំណត់ពេលក្រោយ
៦. វគ្គផ្តាច់ព្រ័ត្រ៖ កំណត់ពេលក្រោយ