រាជធានីភ្នំពេញ៖ ពិតណាស់ ផ្ទះ និងហាងជុំវិញ រតនាផ្លាហ្សាត្រូវបានបិទ ក្រោយរកឃើញ ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី ០៤ មីនាឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា ផ្ទះ និងហាងមួយចំនួន ត្រូវបិទជាបណ្តើរៗបន្ទាប់ពី រកឃើញថាជនជាតិ ២នាក់ ដែលមានផ្ទុកជំងឺកូវីដ ធ្លាប់បានទៅព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះជំងឺទូទៅមួយកាលពីថ្ងៃទី ០៣ មីនា ឆ្នាំ២០២១។ លើសពីនេះទៅទៀត បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២១នេះ គ្រូពេទ្យ ក៏បានឲ្យប្រជាជននៅក្នុងផ្ទះរបស់ខ្លួនរងចាំការយកសំណាកទៅធ្វើតេស្ត ព្រមទាំងបានធ្វើ ការហ៊ុមព័ន្ធតំបន់នោះ។
គួរបន្ថែមថា ផ្ទះ២ល្វែង គឺលេខ ២៧ និង២៩ ផ្លូវជឺវែលជាបន្ទាប់ពិគ្រោះជំងឺទូទៅ និងជាឧសថស្ថានរងនោះ ត្រូវបានអាជ្ញាធរនិង សមត្ថកិច្ចបិទទ្វារទុកមនុស្សចំនួន៦នាក់ ដើម្បីធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ រកចាំលទ្ធផលការធ្វើតេស្ត។
ទន្ទឹមនឹងនេះ ក្រោយពេលផ្ទុះករណីពាក់ព័ន្ធនឹង អ្នកឆ្លងជំងឺកូវីដនេះរួចទិដ្ឋភាពនៅទីនោះ ប្រែផ្លាស់ខុសស្រឡះពីសព្វដង ដោយធ្លាប់តែមានហាងបើករកស៊ីនិងមានមនុស្សចេញចូលកុះករ ទៅជាស្ងាត់ជ្រងំ មិនតែប៉ុណ្ណោះ ហាងមួយចំនួនត្រូវបានបិទថែមទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖