កូវីដកំពុងឆ្លងខ្លាំង ថៃហាមឃាត់ការប្រើគ្រឿងស្រវឹងតាមភោជនីយដ្ឋាន ចំនួន៦៩ខេត្ត - TrueID

កូវីដកំពុងឆ្លងខ្លាំង ថៃហាមឃាត់ការប្រើគ្រឿងស្រវឹងតាមភោជនីយដ្ឋាន ចំនួន៦៩ខេត្ត

January 8, 2022

ថៃ៖ ប្រទេសថៃបានប្រកាសហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាននានា នៅ​ខេត្តចំនួន៦៩ ចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះទៅ ​ជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាល ដែលបានកែសម្រួលដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង​ជំងឺកូវីដ១៩​។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។ 

ដោយឡែក ​ខេត្តចំនួន ៨ផ្សេងទៀត ដែលត្រូវបានអនុម័តសម្រាប់ការផ្សព្វផ្សាយទេសចរណ៍​ មានន័យគ្រឿងស្រវឹងត្រូវបានអនុញ្ញាតឱ្យបម្រើនៅក្នុងភោជនីយដ្ឋាន រហូតដល់ម៉ោង ៩ យប់ដដែល។

ការសម្រេចចិត្តទាំងនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំនៅមជ្ឈមណ្ឌល​​គ្រប់គ្រងស្ថានភាពកូវីដ១៩ (CCSA) កាលពីថ្ងៃសុក្រ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែល​ជាការជ្រើសរើសវិធីសាស្រ្តប្រកបដោយតុល្យភាព ​សម្រាប់វិស័យទេសចរណ៍ ក៏ដូចជាជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក Taweesilp Visanuyothin អ្នកនាំពាក្យ​ មជ្ឈមណ្ឌល​​គ្រប់គ្រងស្ថានភាពកូវីដ១៩ (CCSA) បាន​គូសបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំថា វិធានការទាំងអស់ត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ​ដោយរួមទាំងបញ្ហាព្រួយបារម្ភអំពីសុខភាព និងផលប៉ះពាល់របស់វាទៅលើមនុស្ស។ 

គួរឱ្យដឹងដែរថា ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៧,៥២៦ករណីបន្ថែមទៀត ក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយ​ ខណៈចំនួនឆ្លងសរុបបានកើនដល់ជាង ២,២៦១,០៣៩នាក់ ក្នុងនោះ ២,១៩១,២៦២នាក់ បានជាសះស្បើយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...