ការធ្លាយប្រេងដ៏ធំពីរោងចក្រថាមពលកម្ដៅរបស់ប្រទេសស៊ីរី បានអណ្ដែតពេញសមុទ្រមេឌីទែរ៉ាណេ និងអាចទៅដល់ប្រទេសស៊ីប - TrueID

ការធ្លាយប្រេងដ៏ធំពីរោងចក្រថាមពលកម្ដៅរបស់ប្រទេសស៊ីរី បានអណ្ដែតពេញសមុទ្រមេឌីទែរ៉ាណេ និងអាចទៅដល់ប្រទេសស៊ីប

September 1, 2021

បរទេស៖ អាជ្ញាធរប្រទេសស៊ីបបាននិយាយថាការធ្លាយប្រេងដែលមានប្រភពចេញពីរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសស៊ីរីកំពុងរីករាលដាលពាសពេញសមុទ្រមេឌីទែរ៉ាណេ ហើយអាចទៅដល់កោះប្រទេសស៊ីប នៅថ្ងៃពុធនេះ។

មន្ត្រីប្រទេសស៊ីរីបាននិយាយកាលពីសប្ដាហ៍មុនថា ធុងមួយដែលពោរពេញដោយប្រងឥន្ធនៈ១៥,០០០តោនបានលេចធ្លាយចាប់តាំងពីថ្ងៃទី២៣ ខែសីហា នៅឯរោងចក្រថាមពលកម្ដៅមួយនៅទីក្រុងឆ្នេរសមុទ្រ Baniyas របស់ស៊ីរី។ ពួកគាត់និយាយថាពួកគាត់អាចគ្រប់គ្រងវាបាន។ ការវិភាគដោយផ្កាយរណប Orbital EOS ឥឡូវនេះបង្ហាញថា ការកំពប់ប្រេងមានទំហំធំជាងការគិតពីដំបូង ដែលគ្របដណ្ដប់ប្រហែល៨០០គីឡូម៉ែត្រក្រឡា។

នាយកដ្ឋានស្រាវជ្រាវជលផលនិងសមុទ្រប្រទេសស៊ីបបាននិយាយថាផ្អែកលើការធ្វើគំរូតាមចលនានៃការធ្លាយប្រេងនិងទិន្នន័យឧតុនិយម ប្រេងអណ្ដែតអាចទៅដល់តំបន់Apostlos Andreas Cape ក្នុងរយៈពេល២៤ម៉ោងខាងមុខនេះ។នាយកដ្ឋាននេះបានប្រកាសសេចក្ដីថ្លែងការណ៍ នៅម៉ោងប្រហែល១១ព្រឹកម៉ោងនៅក្នុងស្រុកនៅថ្ងៃអង្គារ។ នេះគឺជាការធ្លាយប្រេងដ៏ធំសំខាន់ទីពីរនៅភាគខាងកើតមេឌីទែរ៉ាណេនៅឆ្នាំនេះ៕

រូបភាពពីផ្កាយរណប បង្ហាញពីប្រេងអណ្ដែតពាសពេញសមុទ្រ
រូបភាពពីផ្កាយរណប បង្ហាញពីប្រេងអណ្ដែតពាសពេញសមុទ្រ

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...