ឥណ្ដូនេស៊ី៖ ចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីត១៩ នៅប្រទេសឥណ្ដូនេស៊ី បានកើតឡើងរហូតទៅដល់ ១៤,៥១៨នាក់ បើគិតត្រឹមនៅថ្ងៃសៅរ៍ ទី៣០ ខែមករានេះ ហើយចំនួនអ្នកស្លាប់ថ្មី ចំនួន២១០នាក់ ។បើគិតទាំងចំនួននេះ ប្រទេសឥណ្ដូនេស៊ីមានករណីឆ្លងសរុបចំនួន រហូតទៅដល់ ច្រើនជាង១.០៦ លាននាក់ និងចំនួនអ្នកស្លាប់សរុប រហូតទៅដល់ ២៩,៧២៨ នាក់ឯណោះ។
ប្រទេសឥណ្ដូនេស៊ី ត្រូវបានពិភពលោក រិកគន់ជាខ្លាំងទៅលើ ភាពខ្សោយ និងភាពយឺតនៃការធ្វើតេសដោយពឹងខ្លាំងទៅលើតែការចាក់ វ៉ាងសាំងតែមួយមុខ។
ប្រសាសន៍របស់ប្រធានាធិបតី Joko Widodo បានកំណត់យ៉ាងច្បាស់ពីការចាក់វ៉ាងសាំង ទៅលើប្រជាជនទាំងអស់ឲ្យបានរួចរាល់ក្នុងរយៈពេល ១៥ខែ តែបញ្ហាភូមិសាស្ត្រប្រទេសនេះ ត្រូវបានចោតជាបញ្ហាយ៉ាងធំ ក៏ព្រោះតែប្រទេសនេះមានប្រជាជនច្រើនរហូតទៅដល់២៧០លាននាក់ ដែលរស់នៅលើ ប្រមាណជា ១៧,០០០ កោះផ្សេងៗគ្នាទៀតផង៕