ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ ការការពារវីរុសកូវីដ-១៩​ ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ - TrueID

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ ការការពារវីរុសកូវីដ-១៩​ ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

April 2, 2021

រាជធានីភ្នំពេញ៖ខណៈពេលដែលបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់ នៅថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១នេះ បើយោងតាមផេកហ្វេសប៊ុកផ្លូវការក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយដែលទាក់ទងទៅនឹងការការពារការចម្លងវីរុសកូវីដ១០ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ក្នុងនោះដែរដោយអនុលោមតាមសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ស្តីពីការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ និង ផ្អែកលើស្ថានភាពនៃការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមិនទាន់ថមថយនៅឡើយ។

ជាមួយគ្នានោះដែរក្រសួងសុខាភិបាលបានណែនាំ វិធានការពារដែលមាន៤ចំណុចធំៗដូចខាងក្រោម៖

១.នៅក្នុងវត្តអារ៉ាមត្រូវពាក់ម៉ាស រក្សាអនាម័យដៃ និង រក្សាគម្លាតសុវត្ថិភាពបុគ្គល

២.ការជួបជុំគ្រួសារឬដំណើរកំសាន្ត៖ បើមិនចាំបាច់ កុំចេញក្រៅ

៣.ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពកាត់បន្ថយយជាអតិប្បមានូវការចម្លងជំងឺនិង ចៀសវាងគ្រោះថា្នក់ចរាចរ

៤.បុគ្គលម្នាក់ៗត្រូវរក្សាអនាម័យជានិច្ច

សម្រាប់សេចក្តីលម្អិតនៅក្នុងវិធានការការពារ៤ចំណុចធំៗរបស់ក្រសួងសុខាភិបាល  សូមអានសេចក្តីពិស្តារខាងក្រោម៖

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...