យប់មិញ ផ្អើលពេញហ្វេសប៊ុក! តាមពិត កម្មវិធីតំណភ្ជាប់មួយនេះ ត្រូវ នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថាជាករណីបោកប្រាស់ - TrueID

យប់មិញ ផ្អើលពេញហ្វេសប៊ុក! តាមពិត កម្មវិធីតំណភ្ជាប់មួយនេះ ត្រូវ នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថាជាករណីបោកប្រាស់

June 3, 2021

ភ្នំពេញ: យោងតាមសារជូនដំំណឹងរបស់ នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឈ្នះរង្វាន់ពីក្រុមហ៊ុនកូកា-កូឡា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដោយក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា "ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ២០០០០០រៀល"។

រូបភាព
រូបភាព

បើយោងតាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ នាព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...