ប្រជាពលរដ្ឋជិត៧០០គ្រួសារ ស្ម័គ្រចិត្តរុះរើសំណ.ង់ខុ.សច្បា..ប់ ចេញពីតំបន់រមណីយដ្ឋានអង្គរ - TrueID

ប្រជាពលរដ្ឋជិត៧០០គ្រួសារ ស្ម័គ្រចិត្តរុះរើសំណ.ង់ខុ.សច្បា..ប់ ចេញពីតំបន់រមណីយដ្ឋានអង្គរ

August 26, 2022

សៀមរាប៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់នៅក្នុងតំបន់រមនីយដ្ឋានអង្គរចំនួន ៦៨៩គ្រួសារ ក្នុងនោះ មានចំនួន២៣៤ គ្រួសាររស់នៅភូមិទក្សិណត្បូង និង ចំនួន ៤៥៥ គ្រួសារទៀត រស់នៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួនទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រីតាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ក្នុងមួយឡូតិ៍មានទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រដែលផ្តល់ដោយរាជរដ្ឋាភិបាល នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។

លោក ហាយ យុងតំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ បានលើកថាគោលការណ៍ផ្ដល់ដីដំបូងដល់ប្រជាពលរដ្ឋមានចំនួនជិត ៧០០គ្រួសារនេះពួកគាត់បានស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី បន្ទាប់ពីបានវាស់វែងរកឃើញថាពួកគាត់សាងសង់លំនៅឋាននៅលើដីតំបន់អង្គរគ្មានច្បាប់អនុញ្ញាតខណៈដែលប្រជាពលរដ្ឋមួយចំនួនទៀតមិនព្រមទទួល និងមិនទាន់រកម្ចាស់ឃើញ ដោយមានតែផ្ទះ។

លោកបានបន្ដថាការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពលរដ្ឋជំហ៊ានដំបូងនេះអាចនឹងចាប់ផ្ដើមរុះរើលំនៅឋានឱ្យពួកគាត់នៅចុងឆ្នាំ២០២២នេះដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូនរៀន និងជួបបញ្ហាផ្សេងៗប៉ុន្ដែមានប្រជាពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួនហើយ ។

លោកថាអាជ្ញាធរនឹងឱ្យពួកគាត់ទៅពិនិត្យមើលក្បាលដី ក្រោយពីចាប់ឆ្នោតរួចបានចាប់ពី ៤ទៅ៥ថ្ងៃខណៈក្រុមការងារកំពុងឈូសឆាយរៀបចំប្លង់ដីស្របច្បាប់ ដែលទីតំាងដីថ្មីនេះស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ព្រមទាំងមានការអភិវឌ្ឍគ្រប់វិស័យ ដូចជាសាលារៀនមន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។

គួររំលឹកថាកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្ដម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធាននៃក្រុមញការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់មួយចំនួនទៀតបានដឹកនាំកិច្ចប្រជុំមួយ នៅក្នុងសាលសន្និសីទអង្គរ របស់អាជ្ញាធរជាតិអប្សរាជុំវិញការសាងសង់សំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរ និង ប្រកាសបើកយុទ្ធនាការចុះវាស់វែងកំណត់និយាមក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្នុងតំបន់១ និងតំបន់២ ។

អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល​លេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការបង្កើតក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ ក្រុមមានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

យុទ្ធនាការចុះវាស់វែងក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល- វាស់វែងក្បាលដីបានចំនួន ២០ ០៣១ ក្បាលដីក្នុងនោះក្បាលដីមានសំណង់ចំនួន ១២.៣១៥ ក្បាលដី , ក្បាលដីគ្មានសំណង់ចំនួន៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំង , បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន៦៨៩ គ្រួសារ ក្នុងនោះ ចំនួន ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ចំនួន៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯកនិងប្រជាពលរដ្ឋដែលសាងសង់តូបលក់វត្ថុអនុស្សាវរីយ៍​​ខុសច្បាប់ ចំនួន ៤៤ តួបបានស្ម័ត្រចិត្តរុះរើ ក្នុងនោះមាន ៣៤ តួប ស្ថិតនៅ​លើ​ខឿនជុំវិញស្រះស្រង់ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ចំនួន១០តូប ស្មើ ៧៩ ខ្ទុះស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...