លោកស្រី Aung San Suu Kyi ត្រូវ​យោធា​ភូមា​ចោទ​ប្រកាន់​ពី​បទ​ថ្មី​បន្ថែម​ទៀត ដែល​អាច​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៤ឆ្នាំ - TrueID

លោកស្រី Aung San Suu Kyi ត្រូវ​យោធា​ភូមា​ចោទ​ប្រកាន់​ពី​បទ​ថ្មី​បន្ថែម​ទៀត ដែល​អាច​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៤ឆ្នាំ

April 2, 2021

មីយ៉ាន់ម៉ា៖ នៅថ្ងៃសុក្រនេះរបរយោធាភូមាបានធ្វើការចោទប្រកាន់លោកស្រី Aung San Suu Kyi ពីបទល្មើស​មួយ​​បន្ថែមទៀត​ក្រោមច្បាប់​ការពារកិច្ចការ​សម្ងាត់​ជាតិ ដែលជាបទចោទប្រកាន់ធ្ងន់ធ្ងរ​ចុងក្រោយ​បំផុត​ប្រឆាំង​នឹង​លោកស្រី​។

មេធាវីរបស់លោកស្រីបានថ្លែងថា ក្រៅពីលោកស្រីក៏នៅមានមន្ត្រីជាន់ខ្ពស់ ៣នាក់ទៀតនៃរដ្ឋាភិបាល​ជាប់ឆ្នោត​ដែល​ត្រូវ​បាន​ទម្លាក់ពីអំណាច ហើយត្រូវបានតុលាការរបបយោធាចោទប្រកាន់ថា​បានបំពានច្បាប់​ការពារកិច្ចការ​សម្ងាត់​ជាតិ​​ផងដែរ។

គួររំឭក​ផងដែរ​ថា បន្ទាប់ពីត្រូវបានទម្លាក់ពីអំណាច និងជាប់ឃុំខ្លួន លោកស្រីក៏ធ្លាប់ត្រូវបាន​របបយោធាចោទ​ប្រកាន់​ពី​បទល្មើស​ជាច្រើន​ផងដែររួមមាន ទទួលសំណូក ៦សែនដុល្លារ បំពានវិធានការទប់ស្កាត់កូវីដ-១៩ និងកាន់កាប់វិទ្យុ​ទាក់​ទង​ខុសច្បាប់។ ចំពោះបទចោទប្រកាន់ថ្មីនេះអាចឱ្យលោកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ទាំង ៣រូប​ខាងលើប្រឈមមុខជាប់ពន្ធនាគារដល់ទៅ ១៤ឆ្នាំ៕

ទាក់ទងជាមួយ:
ជីវិតទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...