ប្រសើរណាស់! កម្ពុជាមានអ្នកហ្វឹកហ្វឺនសុនខនិងសុនខ ដែលអាចមានសមត្ថភាពរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ - TrueID

ប្រសើរណាស់! កម្ពុជាមានអ្នកហ្វឹកហ្វឺនសុនខនិងសុនខ ដែលអាចមានសមត្ថភាពរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩

December 25, 2021

ភ្នំពេញ៖ យោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេកប៊ុករបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២១​​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន​ ខេត្តកំពង់ឆ្នាំង​ ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩​ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាលតំណាងឱ្យក្រសួងសុខាភិបាល​ និងអង្គភាពសុីម៉ាក់បានរៀបចំសិក្ខាសាលា ដេីម្បីវាយតំលៃការងារស្រាវជ្រាវបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩​ ដែលត្រូវបិទបញ្ចប់ការស្រាវជ្រាវរបស់ខ្លួន។

ជាមួយការវាយតំលៃបញ្ជាក់ច្បាស់លាស់ថា​ កម្ពុជាមានអ្នកហ្វឹកហ្វឺនសុនខនិងសុនខដែលអាចមានសមត្ថភាពរកឃេីញអ្នកផ្ទុកវីរុសកូវីដ១៩ ។ ដោយឡែកស្តង់ដាប្រតិបតិ្ត​ អ្នកបច្ចេកទេសអាចត្រូវអភិវឌ្ឍន៍ទៅតាមតំរូវការនៃការប្រេីប្រាស់សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ​ ទៅស្ថានភាពជាក់ស្តែងនិងស្របតាមសមត្ថភាពរបស់សុនខ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...