ស្ថានកូវីដ១៩ របស់ប្រទេសជិតខាងយើងមួយ កើនឡើងលើសពី១៥,០០០នាក់ ត្រឹមតែ២៤ម៉ោង - TrueID

ស្ថានកូវីដ១៩ របស់ប្រទេសជិតខាងយើងមួយ កើនឡើងលើសពី១៥,០០០នាក់ ត្រឹមតែ២៤ម៉ោង

January 4, 2022

វៀតណាម៖ កាលពីថ្ងៃច័ន្ទនេះ ទិន្នន័យអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ទៅ ១៥,៩១៦ ករណី បូករួមទាំងករណីនាំចូលអូមីក្រុងចំនួន ៤ផ្សេងទៀតផងដែរ។

ដោយឡែក ករណីជំងឺកូវីដ១៩អូមីក្រុង ថ្មីចំនួន៤នាក់ ត្រូវបានរកឃើញនៅក្នុងទីក្រុងហាយឌឿង និងហាយហ្វុងភាគខាងជើង និងខេត្តថាញ់ហូ ប៉ែកកណ្តាលនៃភាគខាងជើង ក្នុងប្រទេសវៀតណាម។ ខណៈពេលស្ថានភាពជំងឺកូវីដ១៩ កំពុងតែមានកើនឡើងជាងលំដាប់នោះ អាជ្ញាធរនៅក្នុងប្រទេសវៀតណាមរកឃើញករណីកូវីដ១៩ ប្រភេទអូមីក្រុងសរុបចំនួន២៤ ករណី បើគិតត្រឹមពេលនេះ។

ករណីឆ្លងសរុបនៅក្នុងរលកថ្មីនេះមានសរុបទៅដល់ ១,៧៧២,២៥៧ករណី ក្នុងនោះទីតាំងដែលមានឆ្លងកូវីដ១៩ខ្លាំងជាងគេនោះគឺ ទីក្រុងហាណូយ មាន២១០០ករណី ទីក្រុងហាយហ្វុង មាន១៧៤៩ ករណី និង ទីក្រុងតៃនិញ មាន៩១៩ ករណី។

មកទល់ពេលនេះ ក្នុងប្រទេសវៀតណាម មានអ្នកជាសះស្បើយសរុប ១,៣៩៧,១៥៧ ចំណែកចំនួនអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ មានចំនួនសរុប ៣៣,០២១ ឬប្រហែល ១.៩ ភាគរយនៃអ្នកឆ្លងទាំងអស់។

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាពតំណាង
រូបភាពតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...