ភ្នំពេញ៖ នៅរសៀលនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ចេញសេចក្តីជូនដំណឹងថា យោងតាមទិន្និន័យអ្នកឆ្លង គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១បានរកឃើញភូមិឃុំមួយចំនួន ក្នុងខេត្តកណ្តាល ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ។ដោយភូមិឃុំទាំងនោះរួមមាន៖
-ភូមិចុងបង្គោល - ឃុំបែកចាន -ស្រុកអង្គស្នួល
-ភូមិស្វាយជ្រុំ - ឃុំបែកចាន- ស្រុកអង្គស្នួល
-ភូមិទួលអង្គុញ - ឃុំផ្សារដែក- ស្រុកពញាឮ
-ឃុំព្រែកឫស្សី - ក្រុងតាខ្មៅ
-ឃុំកំពង់ស្វាយ -ស្រុកកៀនស្វាយ
ដូច្នេះដើម្បីរក្សាសុវត្ថិភាព សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់កឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ។
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩