បើសិនអ្នកធ្លាប់ទៅទិញទំនិញ នៅហាង Zando សាខានេះ សូមរួសរាន់ទៅធ្វើតេស្ត ឬដាក់ខ្លួនដាច់ដោយឡែក១៤ ថ្ងៃ - TrueID

បើសិនអ្នកធ្លាប់ទៅទិញទំនិញ នៅហាង Zando សាខានេះ សូមរួសរាន់ទៅធ្វើតេស្ត ឬដាក់ខ្លួនដាច់ដោយឡែក១៤ ថ្ងៃ

June 2, 2021

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ គណកម្មការស្រាវជ្រាវជំងឺកូវីដ១៩នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ហាងលក់សម្លៀកបំពាក់ Zando សាខាទល់មុខផ្សាទំនើប​​City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា ដោយសារតែមានអ្នកជំងឺកូវីដ១៩ជាអ្នកធ្វើការ វិជ្ជមានកូវីដ១៩  និង បានប៉ះពាល់បុគ្គលិកជាច្រើននាក់ នៅក្នុងហាងខាងលើនេះ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី​ ៣១ ខែឧសភា​ ឆ្នាំ២០២១។

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះសូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤/.មន្ទីរ​ពេទ្យខ្មែរ-សូវៀត

៥​/.សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងចនោះ៕

ហាងលក់សម្លៀកបំពាក់ Zando
ហាងលក់សម្លៀកបំពាក់ Zando
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...