កំពង់ចាម៖ អាចនិយាយបានថា ផ្លែធុរេន គឺជាប្រភេទផ្លែឈើមួយដែលមានការពេញនិយមពីមនុស្សជាច្រើន ក្នុងការយកមកទទួលទានជាអាហារសម្រន់ ឬយកទៅធ្វើបង្អែមតាមចំណូលចិត្តរបស់ពួកគេផងដែរ។
តែអ្វីដែលគួរឲ្យសោកស្ដាយយ៉ាងខ្លាំងនោះគឺយោងតាមការបង្ហោះរូបភាពក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីការរងផលប៉ះពាល់ចំពោះដំណាំផ្លែធុរេន របស់ប្រជាពលរដ្ឋ ដែលនៅក្នុងនោះ ផ្លែធុរេនជាច្រើនបានរងការខូចខាត ជ្រុះធ្លាក់ មុនពេលប្រមូលផល ដោយសារព្យុះភ្លៀង ។
យ៉ាងណាមិញ តាមរយៈការបង្ហោះនេះ បានធ្វើអ្នកលេងបណ្ដាញសង្គមបានធ្វើការស៊ែរតៗជាច្រើន ក៏ដូចជាបង្ហាញនូវការសោកស្ដាយ ចំពោះការខូចខាតទៅលើដំណាំធុរេនរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕
ប្រភពរូបភាព៖ Meas Channa
សូមទស្សនារូបភាពខាងក្រោម