ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដានេះ តែគុជ TRUEDANដែលទទួលបានការពេញនិយមនៅទូទាំងទ្វីបអាស៊ី និងអូស្ត្រាលី មានដើមកំណើតពីតៃវ៉ាន់ បានរៀបចំពិធីសម្ពោធសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុងNoro Mall ទល់មុខធនាគារ BNKMicrofinance។
លោកAlan Lian ប្រធានគ្រប់គ្រងទីផ្សារ TRUEDAN ប្រចាំនៅកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានថា TRUEDAN ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើតមកពីប្រទេសតៃវ៉ាន់ហើយកំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា ១៣ ប្រទេស។ ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាយើងហើយ។
គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះគឺ ស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្រ្តក្នុងការរៀបចំ ទុកដាក់ភេសជ្ជៈ ទៅតាមរូបមន្តដើមមកពីប្រទេសតៃវ៉ាន់។ គ្រឿងផ្សំស្រស់ៗជាច្រើនមុខ បូករួមទាំងស្លឹកតែ ដ៏មានគុណភាពខ្ពស់ត្រូវបានប្រើប្រាស់ក្នុងការធ្វើភេសជ្ជៈ ទ្រូដាន់ ដើម្បីឱ្យអ្នកទទួលទាន ធានាថាទទួលបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសុខភាពល្អផងដែរ។
ភេសជ្ជៈទាំងអស់របស់ TRUEDANពុំមានប្រើប្រាស់នូវសារជាតិគីមី ឬ គ្រឿងបន្ថែមពណ៌ផ្សេងៗលើភេសជ្ជៈឡើយ ដូច្នេះហើយនៅពេល ដែលទទួលទានភេសជ្ជៈរបស់TRUEDAN វានឹងធ្វើឲ្យលោកអ្នកទទួលបានរសជាតិដ៏ឆ្ងាញ់ និងមានអារម្មណ៍ថា ស្រស់ស្រាយ ដូចបានញ៉ាំផ្ទាល់នៅតៃវ៉ាន់។
Truedan ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ហើយនឹងកំពុងបើកដំណើរការនូវហាងចំនួន ០២ រួចមកហើយ ដែលក្នុងនោះមាន TRUEDAN សាខាតិចណូ និង TRUEDAN សាខាអូឡាំពិក ។ពេលនេះTRUEDAN Cambodia បានបើកសម្ពោធជាផ្លូវការនូវសាខាទី០៣ របស់ខ្លួន ដែលមានទីតាំងដ៏ធំទូលាយនិងមានផាសុកភាព នោះគឺ TRUEDAN សាខានរោត្តមដែលមានជាមួយភេសជ្ជៈ០៤ រសជាតិថ្មីចេញលក់នៅថ្ងៃ សម្ពោធនេះផងដែរ។
ភេសជ្ជៈល្បីប្រចាំហាង TRUEDAN រួមមាន÷
· តែគុជស្ករអំពៅ (Brown Sugar Milk Tea with Boba)
· ត្រាវស្រស់ ជាមួយទឹកដោះគោស្ករអំពៅ (BrownSugar Milk with Fresh Taro)
· តែបៃតងម្លិះ ជាមួយគ្រីមទឹកដោះគោ (Jasmine GreenTea with Milk Cream)
· តែម្លិះបៃតង ផាសិន គុជជាមួយចាហួយដូង (Passion Fruit Green tea with Boba &Coconut Jelly)
· តែបៃតងម៉ាឆាក្រឡុកទឹកដោះគោស្រស់ និងភូឌិញ (Matcha Milk with PuddingShaved Ice)
គ្រប់ភេសជ្ជៈ TRUEDAN ទាំងអស់ ក៏អាចកុម្ម៉ង់បានពីកម្មវិធីដឹកជញ្ជូនបានផងដែរ ដូចជា foodpanda, NHAM24, BLOC,Muuve និង E-GetS រឺ សេវាកម្មដឹកជញ្ចូនរហ័សរបស់ហាងផ្ទាល់ 095 6666 20 រឺ inbox Facebookpage: Truedan Cambodia ៕