កម្ពុជា៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហោះតាមទំព័រហ្វេសប៊ុកថា ផ្សោតទឹកសាបកម្ពុជានៅសល់ចំនួន ៨៩ ក្បាលដែលកំពុងរស់នៅលើដងទន្លេមេគង្គពីខេត្តក្រចេះទៅស្ទឹងត្រែង។
ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងបន្ថែមថា យុទ្ធនាការអន្ទាក់សូន្យមិនមែនត្រឹមតែផ្តោតលើអន្ទាក់នៅលើដី លើអាកាសទេ តែក៏បានផ្តោតលើអន្ទាក់ក្នុងទឹក ដូចជាមង ឧបករណ៍ឆក់ និងឧបករណ៍នេសាទផ្សេងទៀត មិនឱ្យរំខានតំបន់ដែលត្រូវបានអភិរក្សសត្វផ្សោត។ ជារៀងរាល់ឆ្នាំ សត្វផ្សោតជាច្រើនក្បាលរកឃើញស្លា.ប់ដែលខ្លះជា.ប់មងប្រជានេសាទ និងខ្លះទៀតអាចមកពីការឆ.ក់។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវសូមឱ្យមានការចូលរួមអភិរក្សសត្វផ្សោតកម្ពុជា និងអភិរក្សជីវៈចម្រុះផ្សេងទៀត ដើម្បីកម្ពុជារក្សាបាននូវតម្លៃធម្មជាតិសកលសម្រាប់ការរៀបចំបញ្ជី តំបន់អភិរក្សទាំងនេះសម្រាប់ស្នើដាក់ជាបញ្ជីត្រៀម «បេតិកភណ្ឌធម្មជាតិពិភពលោក» របស់អង្គការយូណេស្កូ៕