ក្ដៅៗ! អ្នកធ្លាប់ចូលមន្ទីរសំរាកព្យាបាលមួយនេះ នៅសង្កាត់ចោមចៅ សូមទៅធ្វើតេស្តជាបន្ទាន់ - TrueID

ក្ដៅៗ! អ្នកធ្លាប់ចូលមន្ទីរសំរាកព្យាបាលមួយនេះ នៅសង្កាត់ចោមចៅ សូមទៅធ្វើតេស្តជាបន្ទាន់

March 27, 2021

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់​ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ ក្រោយបានរកឃើញករណីវិជ្ជមានលើបុគ្គលដែលធ្លាប់បានចូលទៅ​ មន្ទីរសំរាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៤៨ ផ្លូវជាតិ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២០ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ ។

ដោយ​អាស្រ័យ​ហេតុនេះ​ នា​យកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់់ ប្រសិនបើបងប្អូនធ្លាប់ចូល ទីតាំងខាងលើ តាមពេលដែលបានកំណត់ និងបើសិនជាមានអាការមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វើតេស្តភ្លាមៗ​ ដោយបងប្អូនអាចទៅយកសំណាកបាននៅ​ វិទ្យាល័យ​បាក់ទូក​ ឬ​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ ឬ មន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង

ប្រភព៖​ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...