អាជ្ញាធរបង្ហាញ​​លទ្ធផល សំណាក​តេស្តអាជីវករផ្សារធំថ្មី​លើកទី២ ចំនួន​៤៤១នាក់ - TrueID

អាជ្ញាធរបង្ហាញ​​លទ្ធផល សំណាក​តេស្តអាជីវករផ្សារធំថ្មី​លើកទី២ ចំនួន​៤៤១នាក់

September 3, 2021

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យTida ​បានចុះយកសំណាកលើកទី២​ លើបងប្អូនអាជីវករចំនួន​៤៤១​នាក់ក្នុងនោះប្រុសចំនួន ១៣៧នាក់ និងស្រី ៣០៤នាក់ ជាលទ្ធផល គឺអវិជ្ជមានទាំងអស់​។

កាលល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១គ្រូពេទ្យ បានចុះមកសហការជាមួយអាជ្ញាធរខណ្ឌដូនពេញនិងគណៈកម្មការផ្សារ ចុះយកសំណាកលើអាជីវករ ដែលលក់ ម្ហូបអាហារហូបចុក ប៉ែកខាងលិចក្រោយពីមានអ្នកជំងឺបំប្លែងថ្មី Delta ចំនួន៥នាក់ ធ្លាប់បានចេញចូល។

គួរឱ្យដឹងដែរថា ផ្សារធំថ្មី មិនត្រូវបានបិទខ្ទប់នោះទេគឺនៅរក្សាការលក់ដូរដដែល ដោយអ្នកដែលពាក់ព័ន្ធគឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខា​ភិបាល និងធ្វើចត្តាឡីស័ក២១ថ្ងៃ។ បន្ថែមពីនេះ គណៈកម្មការផ្សារ បាន​​​អនុវត្ត យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះវិធានការពាររបស់ក្រសួងសុខាភិបាលពិសេស គឺការអនុវត្ត ៣ កុំ និង ៣ ការពារ៕

សកម្មភាពធ្វើសំណាកតេស្ត
សកម្មភាពធ្វើសំណាកតេស្ត
សកម្មភាពធ្វើសំណាកតេស្ត
សកម្មភាពធ្វើសំណាកតេស្ត

ប្រភព៖ កម្ពុជាថ្មី

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...