កំពង់ចាម៖ដូចដែលមហាជនបានជ្រាបហើយថា ដំណឹងដ៏សោកសៅបំផុតសម្រាប់ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុនសែននាយរដ្ឋាមន្ត្រីនៃប្រទេសកម្ពុជា បានបាត់បងសមាជិកគ្រួសារដែលជាបងប្រុសបង្កើតគឺ ឯកឧត្ដម ហ៊ុនណេង។ មិនត្រឹមតែប៉ុណ្ណោះមានមហាជន និងអ្នកលេងបណ្តាញសង្គមនាំគ្នាបង្ហោះសាររំលែកទុក្ខសោកមួយនេះជាច្រើនផងដែរ។
ទន្ទឹមនឹងនេះដែរ នាព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ នេះដែរ សម្ដេចតេជោហ៊ុន សែន បានអញ្ជើញចុះពិនិត្យទីតាំងបញ្ចុះសពឯកឧត្ដម ហ៊ុន ណេងសមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ស្រុកកំពង់សៀម ខេត្តកំពង់ចាមក្រោមទិដ្ឋភាពដ៏សោកសៅបំផុត។
ដោយក្នុងនោះឃើញថា មានការរៀបចំយ៉ាងលឿនបំផុត ជាមួយនឹងអ្នកសាងសង់ធ្វើឡើងជាច្រើននាក់ដើម្បីឲ្យទាន់ពេលវេលាធ្វើបុណ្យតម្កល់នៅប៉ុន្មានថ្ងៃទៀតនេះ។
គួរបញ្ជាក់ផងដែរថា សពរបស់ឯកឧត្ដម ហ៊ុន ណេង ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម តាមប្រពៃណីព្រះពុទ្ធសាសនានឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕
សូមទស្សនានូវរូបភាពខាងក្រោមនេះ៖