មិនស្រាកស្រាន្ដ! ថៃ បន្តកត់ត្រាករណីអ្នកស្លាប់ ដោយសារកូវីដ-១៩ ច្រើនបំផុតក្នុង ១ថ្ងៃ - TrueID

មិនស្រាកស្រាន្ដ! ថៃ បន្តកត់ត្រាករណីអ្នកស្លាប់ ដោយសារកូវីដ-១៩ ច្រើនបំផុតក្នុង ១ថ្ងៃ

May 1, 2021

ថៃ៖ នៅថ្ងៃសៅរ៍ ទី០១ ខែឧសភានេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា មានករណីអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ២១នាក់បន្ថែមទៀត ដែលជាកំណត់ត្រាស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមួយ និងករណីអ្នកឆ្លងថ្មីចំនួន ១,៨៩១នាក់ ខណៈប្រទេសនេះកំពុងប្រឈមជាមួយរលកទី៣ នៃការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។

ការផ្ទុះឡើងថ្មីនៅក្នុងប្រទេសថៃនេះ គឺរួមមានវត្តមានរបស់វីរុសបំលែងខ្លួនថ្មី B.1.1.7 ដែលមានសមត្ថភាពចម្លងបានរហ័ស ​ខណៈប្រទេសនេះហាក់មានភាពយឺតយ៉ាវ ក្នុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន​។ គួរជម្រាបដែរថា មកទល់ពេលនេះ ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៧,០៤៤នាក់ និងស្លាប់កើនឡើងដល់ ២២៤នាក់៕

សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
ប្រទេសថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...